ទស្សនាវីដេអូ រថថាំងស្គាល់ជាតិចាញ់ជាលើកដំបូងនៅ១២ប្រកួតចុងក្រោយ
- 2020-02-28 03:21:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនាវីដេអូ រថថាំងស្គាល់ជាតិចាញ់ជាលើកដំបូងនៅ១២ប្រកួតចុងក្រោយ
ចន្លោះមិនឃើញ
រថថាំង បានចាញ់ពិន្ទុសិស្សច្បង កាវណា កាលពីយប់មិញដែលការប្រកួតរៀបចំនៅសង្វៀនធំ Rajadamnern នាទីក្រុងបាងកក ប្រទេសថៃ។
រថថាំងដែល១១ប្រកួតចុងក្រោយមិនដែលចាញ់ នៅតែប្រើយុទ្ធសាស្ត្រដើរចូលមិនខ្លាច ទោះកាវណាធំជាងខ្លួនក៏ដោយ។ តែយ៉ាងណាទឹក៣និង៤ កាវណា ចេញជើងនិងជង្គង់ល្អជាង ដើម្បីទប់ក្បាច់បុករបស់រថថាំង។ ទឹក៥កីឡាកររហស្សនាម The Iron Man បានព្យាយាមដេញវាយ ដោយដឹងថាខ្លួនចាញ់ពិន្ទុ តែ កាវណាឆ្លាតវាយថយៗរហូតចប់ទឹក។
ចុងក្រោយអាជ្ញាកណ្ដាលបានលើកដៃ កាវណាឈ្នះពិន្ទុ។ នេះគឺជាការចាញ់លើកដំបូងរបស់រថថាំងនៅ១២ប្រកួតចុងក្រោយ។ រថថាំង នឹងមានភារកិច្ចបន្តជួប រុងគិតនៅថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២០ ក្នុងខេត្តបុរីរម្យ៕