ចង់ទិញឡានអាចជិះបានយូរឆ្នាំ មើល១៥ម៉ូដែលនេះទៅមិនខុសទេ

  • 2020-02-28 03:23:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមធ្យម ពលរដ្ឋអាមេរិកប្រើប្រាស់រថយន្តរបស់ពួកគេប្រមាណជា ១២ឆ្នាំ ដែលមានន័យថា ពួកគេបានប្រើវាអស់ថ្លៃ រហូតដល់ទៅរាប់ម៉ឺនម៉ាយ៍ឯណោះ។

ថ្មីៗនេះ គេហទំព័រ iSeeCar បានចេញការសិក្សាចុងក្រោយបង្អស់មួយ ដែលវិភាគលើរថយន្តចំនួន ១៥,៨លានគ្រឿង ដើម្បីស្វែងរកម៉ូដែលណាមានភាគរយខ្ពស់ អាចជិះដល់ ២០០ ០០០ម៉ាយ៍ (៣២០ ០០០គីឡូម៉ែត្រ)។

ក្នុងនោះ រថយន្តជប៉ុន Toyota Land Cruiser បានឈរនៅកំពូលតារាងលេខ១ ដោយមានភាគរយសរុប ១៥,៧%។ វាគឺជាភាគរយដ៏ខ្ពស់បំផុតមួយ ប៉ុន្តែចំនួនលក់នៃរថយន្ត Land Cruiser គឺតិចបំផុត ត្រឹមតែ ៣ ៥៣៦គ្រឿងប៉ុណ្ណោះ កាលពីឆ្នាំ២០១៩ នៅក្នុងសហរដ្ឋអាមេរិក។

ក្រៅពីនោះ រថយន្ត Toyota Sequoia មាន ៩,២% ឈរនៅលេខ២ , Ford Expedition មាន ៥,២% ឈរនៅលេខ៣ , Chevrolet Suburban ៤,៩% ឈរនៅលេខ៤ និង Toyota Highlander Hybrid មាន ៤,២% ឈរនៅលេខ៥៕

ខាងក្រោមនេះគឺជារថយន្តដែលមានភាគរយខ្ពស់ផ្សេងទៀត៖

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម