អបអរសាទរ! ប្រាក់រង្វាន់នៅលីគកំពូលកម្ពុជាកើនបាន គុណនឹង ២ ឯណោះ
- 2020-02-28 12:21:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរសាទរ! ប្រាក់រង្វាន់នៅលីគកំពូលកម្ពុជាកើនបាន គុណនឹង ២ ឯណោះ
ចន្លោះមិនឃើញ
នៅក្នុងថ្ងៃនេះដែរ គេហទំព័ររបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាបានចុះផ្សាយពីបំណែងចែកប្រាក់រង្វាន់ នៅតាមការប្រកួតនានានៃក្របខ័ណ្ឌបាល់ទាត់ក្នុងព្រះរាជាណាចក្រកម្ពុជា។
ចំពោះលីគកំពូលកម្ពុជាវិញ ជើងឯកនៃក្របខ័ណ្ឌនឹងទទួលបានប្រាក់រង្វាន់ចំនួន ១៥០លានរៀល ដែលកើនពីឆ្នាំមុនៗ ខណៈប្រាក់រង្វាន់ជើងឯករាល់ដងបានត្រឹមតែ ៦០លានរៀលប៉ុណ្ណោះ។
ចំពោះលេខ ២ ឬ ជើងឯករងវិញទទួលបានរហូតដល់ទៅ ៦០លានរៀល ដែលលើសពីឆ្នាំទៅ ១៤លានរៀល ហើយលេខ ៣វិញ ធ្លាប់តែទទួលបានប្រមាណ ៣៦លានរៀល តែលើកនេះ ដំឡើងដល់ ៥០លានរៀល។
ចំពោះក្រុមលេខ ៤វិញ ទទួលបាន ៤០លានរៀល លើសពីលើកមុនៗ ១០លានរៀល។
ចំណែកឯប្រាក់រង្វាន់សម្រាប់ជយលាភីកិត្តិយសវិញ ក៏ធ្វើការដំឡើងគុណនឹង ២ឯណោះ ដោយក្រុមអាជ្ញាកណ្ដាល និងក្រុម Fair Play ទទួលបាន ៨លានរៀល រីឯ Top Scorer, អ្នកចាំទីល្អជាងគេ និងគ្រូល្អជាងគេទទួលបាន ៣លានរៀល៕