ទើប​មក​ Dortmund សោះ​ Real សុំ​ធ្វើ​ការ​ចរចា​បាត់

  • 2020-02-28 14:18:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អេស្ប៉ាញ​ Real Madrid កំពុង​ធ្វើ​ការ​ចរចា​ជា​មួយ​ក្លឹប​អាល្លឺម៉ង់​ Borussia Dortmund ដើម្បី​ចុះ​កុងត្រា​ផ្ទេរ​ ខ្សែ​ប្រយុទ្ធ​ Erling Braut Haaland មក​កាន់​ក្លឹប​របស់​ខ្លួន បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ AS English។

បើ​តាម​ប្រភព​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​ ក្លឹប​អេស្ប៉ាញ​នេះ​ មិន​សូវ​រក​បាន​គ្រាប់​បាល់​សោះ​ចាប់​តាំង​ពី​ខ្សែ​ប្រយុទ្ធ​ Christiano Ronaldo ចាក​ចេញ​ ដូច្នេះ​ហើយ​ក្លឹប​នេះ​ ក៏ចរចា​រក​ខ្សែ​ប្រយុទ្ធ​ Haaland ដើម្បី​ស្តា​មុខ​មាត់​ឡើង​វិញ ។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Marca ក្លឹប​ Real Madrid ចង់​បាន​ខ្សែ​ប្រយុទ្ធ​មួយ​នេះ​ ទៅ​លេង​នៅ​ក្លឹប​របស់​នៅ​រដូវ​កាល​ក្ដៅ​ខាង​មុខ​។

គួរ​បញ្ជាក់​ផង​ដែរ​ Haaland ទើប​មកលេង​ឲ្យ​ក្លឹប​ Borussia Dortumund កាល​ពី​ឆ្នាំ​ ២០១៩​កន្លង​នេះ​ ដោយ​ចូល​លេង​បាន​ ៨​ប្រកួត​និង​រក​គ្រាប់​បាល់​បាន​ ១២គ្រាប់៕

ប្រភព៖ AS English   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម