បុគ្គលិកចាស់ៗជាងគេរបស់ Facebook ពេលនេះសល់តែ ២នាក់ប៉ុណ្ណោះ

  • 2020-03-05 07:50:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចំណោម​បុគ្គលិក​ដំបូង​គេ​ទាំង ២០ នាក់​របស់​បណ្ដាញ​សង្គម​ Facebook មក​ទល់​ពេល​នេះ​នៅ​សល់​តែ ២ រូប​ប៉ុណ្ណោះ​នៅ​បន្ត​ការងារ​នៅ​ក្រុមហ៊ុន​ ហើយ​​គ្រប់​គ្នា​ប្រហែល​ជា​អាច​ទាយ​ដឹង​អំពី​ម្នាក់​ក្នុង​ចំណោម ២ នាក់​ដែល​នៅ​សេសសល់។

បុគ្គលិក​ចំនួន ១៨ នាក់​ផ្សេង​ទៀត​ ភាគ​ច្រើន​គឺ​បាន​ចាក​ចេញ​អំឡុង​ឆ្នាំ​ដំបូង​របស់ Facebook ​ដោយ​បាន​ទៅ​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដទៃ​ទៀត ឬ​បង្កើត​ក្រុមហ៊ុន​​ខ្លួន​ឯង។ អ្នក​ដែល​នៅ​បន្ត​ធ្វើ​ការ​នៅ Facebook មក​ទល់​ពេល​នេះ មាន​ដូច​ជា ៖

១. Naomi Gleit

  • ​ចូល​ធ្វើ​ការ​នៅ Facebook ៖ នៅ​ខែ​មេសា​ ឆ្នាំ ២០០៥ មក​ទល់​បច្ចុប្បន្ន

  • មុខ​តំណែង​ដំបូង​នៅ Facebook ៖ ទំនាក់ទំនង​ទីផ្សារ

មុខ​តំណែង​បច្ចុប្បន្ន ៖ ពេល​នេះ Gliet គឺ​ជា​​អនុប្រធាន​ផ្នែក​ការងារ​សង្គម​​ប្រចាំ​នៅ​ Facebook ហើយ​វា​មេទ័ព​កំពូល​ម្នាក់​របស់ Mark Zuckerberg ផង​ដែរ។ Gliet ជា​អ្នក​ដឹក​នាំ​​រាល់​កិច្ច​ការ​ទាំង​អស់​ទាក់ទង​នឹង​ការ​ពិនិត្យ​សុវត្ថិភាព ការ​រៃ​អង្គាស និង​កិច្ចការ​ស្រដៀង​នេះ​ជា​ច្រើន​ទៀត។

២. Mark Zuckerberg

  • ធ្វើ​ការ​នៅ Facebook ៖ ​ចាប់​ពី​ខែ​កុម្ភៈ ឆ្នាំ ២០០៤ ដល់​បច្ចុប្បន្ន

  • មុខ​តំណែង​ដំបូង ៖ ជា​នាយក​ប្រតិបត្តិ​ និង​ជា​សហ​ស្ថាបនិក​ផង​ដែរ

មុខ​តំណែង​បច្ចុប្បន្ន ៖ នៅ​តែ​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ដទៃ ហើយ​មាន​ទ្រព្យ​​សម្បត្តិ​ច្រើន​ជាង​មុន។ ​ផ្អែក​តាម​ទស្សនាវដ្ដី​ Forbes បាន​បញ្ជាក់​ថា​គិត​ត្រឹម​បច្ចុប្បន្ន Mark មាន​ទ្រព្យ​សម្បត្តិ​សរុប​ ៧០,៩ ពាន់​លាន​ដុល្លារ៕​​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង