Facebook ហាមឃាត់មិនឲ្យដាក់លក់ម៉ាស់លើបណ្ដាញរបស់ខ្លួន

  • 2020-03-10 02:46:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ Facebook បាន​ប្រកាស​ថា​នឹង​ធ្វើ​ការ​ហាម​ឃាត់​ជា​បណ្ដោះ​អាសន្ន​លើ​ការ​​ Boost លក់​ម៉ាស់​ និង​ការ​លក់​ម៉ាស់​មុខ​នៅ​លើ​ Market Place ​(ទីតាំង​លក់​ទំនិញ​អនឡាញ) របស់​ខ្លួន ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត ក្រោយ​​ពី​​មាន​ការ​កេង​ប្រវ័ញ្ច​ជុំវិញ​​ COVID-19។

អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ថា​ មាន​មនុស្ស​សម្រុក​ទិញ​ម៉ាស់​ និង​ឧបករណ៍​ដទៃ​ទៀត​ជា​ច្រើន ដែល​នាំ​ឲ្យ​មាន​កង្វះ​ខាត​នៃ​​​ឧបករណ៍​ការពារ​សម្រាប់​អ្នក​បម្រើ​ការ​ផ្នែក​សុខាភិបាល​ ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​ពួក​គេ​រង​គំរាមកំហែង​ពី​ COVID-19 និង​ជំងឺ​ឆ្លង​ដទៃ​ទៀត។

ក្រៅ​ពី​ហាម​ឃាត់​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​លក់​ម៉ាស់ និង​ការ​លក់​ម៉ាស់​លើ Martket Place ហើយ​នោះ Facebook ក៏​បាន​ហាម​ឃាត់​​លើ​ការ​ផ្សព្វផ្សាយ​​​ដំណឹង​មិន​ពិត​អំពី​ការ​ព្យាបាល ឬ​​វិធីសាស្ត្រ​ការពារ​មិន​ពិត​នានា​សម្រាប់​ COVID-19 ផង​ដែរ។ ​វិធានការ​ទាំង​នេះ​ក៏​នឹង​ត្រូវ​អនុវត្តន៍​លើ Instagram ផង​ដែរ។ Adam Mosseri ជា​ប្រធាន​ផ្នែក​ Instagram បាន​និយាយ​ថា​ ៖ "គ្រឿង​ផ្គត់ផ្គង់​មាន​តិច តម្លៃ​កើន​ឡើង​ ហើយ​​យើង​ប្រឆាំង​នឹង​មនុស្ស​ដែល​កេងប្រវ័ញ្ច​​ក្នុង​ស្ថានភាព​អាសន្ន​បែប​នេះ។”

ក្រៅ​ពី​ Facebook ហាង​លក់​ទំនិញ​អនឡាញ​ដទៃ​រួម​មាន​ eBay និង Amazon ក៏​បាន​កែ​សម្រួល​ច្បាប់​របស់​ខ្លួន​ ជុំវិញ​ផលិតផល​ដែល​ទាក់ទង​នឹង​ COVID-19។ eBay បាន​ហាម​ឃាត់​រាល់​ការ​លក់​ម៉ាស់ ទឹក​លាង​ដៃ និង​កន្សែង​ជូត​សម្អាត​សម្រាប់​មេរោគ ដើម្បី​ទប់​ស្កាត់​ការ​ឡើង​ថ្លៃ។ ចំណែក Amazon បាន​ដក​ចេញ​នូវ​ឈ្មួញ​​មួយ​ចំនួន​ ដែល​បាន​​ដំឡើង​ថ្លៃ​នូវ​ម៉ាស់ និង​ទឹក​លាង​ដៃ​ផង​ដែរ៕​​​​​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី