Xiaomi បិទហាងលក់មានតែមួយគត់នៅអង់គ្លេស ក្រោមហេតុផលមិនទាក់ទងនឹង COVID-19

  • 2020-03-10 06:38:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​ឆ្នាំ ២០១៨ ក្រុមហ៊ុន​ទូរសព្ទ Xiaomi បាន​បើក​ដំណើរ​ការ​ហាង​លក់​ដំបូង​នៅ​ទីក្រុង​ឡុងដុង ហើយ​ពេល​នេះ​​ហាង​ត្រូវ​បាន​បិទ​ទៅ​វិញ បន្ទាប់​ពី​ដំណើរ​ការ​មិន​ដល់ ២ ឆ្នាំ​ផង។

​គួរ​បញ្ជាក់​ថា​នេះ​មិន​មែន​ជា​ការ​បិទ​បណ្ដោះ​អាសន្ន ព្រោះ​តែ​ការ​ផ្ទុះ​វីរុស​កូរ៉ូណា​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​ពី​សំណាក់​ក្រុមហ៊ុន Xiaomi។ ត​ទៅ​មុខ អតិថិជន​នៅ​អង់គ្លេស អាច​ទិញ​ផលិតផល Xiaomi តាម​រយៈ​វិបសាយ​ mi.com/uk និង​ដៃ​គូ​របស់ Xiaomi មាន​ដូច​ជា​ Amazon ជា​ដើម។ យ៉ាងណាក្ដ Xiaomi នៅ​មាន​ហាង​ច្រើន​ទៀត​នៅ​ទូទាំង​សហភាព​អឺរ៉ុប ដែល​ធំ​ជាង​គេ​គឺ​នៅ​ប៉ារីស ប្រទេស​បារាំង​។

Xiaomi បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​​ដែល​មាន​អត្ថន័យ​ដូច​នេះ​ថា ៖ "ការ​កែ​សម្រួល​លើ​យុទ្ធសាស្ត្រ​លក់​រាយ​ក្នុង​ស្រុក​នេះ គឺ​ជា​ប្រតិកម្ម​ចំពោះ​​សន្ទុះ​រីក​ចម្រើន​លឿន​នៃ​មុខ​ជំនួញ​របស់​យើង​នៅ​​តំបន់​អឺរ៉ុប​ខាង​លិច៕”

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង