ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៦ខែមីនានេះ ប្រទេសកម្ពុជាឡើងកំដៅខ្លាំងរហូតជិត៤០អង្សារ

  • 2020-03-10 07:41:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១០ខែមីនាឆ្នាំ២០២០នេះ ក្រសួងធនធានទឹកនិងឧតុនិយមបានចេញផ្សាយពីការព្យាករណ៏ស្ថានភាព ធាតុអាកាសចាប់ពីថ្ងៃទី១០ខែមីនា រហូតដល់ថ្ងៃទី១៦ខែមីនាឆ្នាំ២០២០។ តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងទៀតថា ៖

១- បណ្តាខេត្តនៅតំបន់វាលទំនាប៖

  • សីតុណ្ហភាពអប្បបរមាមានពី២៦-២៨អង្សាសេ
  • សីតុណ្ហភាពអតិបរមា មានពី៣៧-៣៩អង្សាសេ

ផ្នែកខ្លះនៃបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល អាចនិងមានភ្លៀងខ្សោយទៅមធ្យម។ដោយឡែកនៅថ្ងៃទី១៤-១៦ខែមីនា ផ្នែកមួយចំនួននៃខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ពោធ៏សាត់ បាត់ដំបង សៀមរាប និងខេត្តប៉ៃលិន នឹងអាចមានភ្លៀងពីតិចទៅមធ្យម។

២- បណ្តាខេត្តនៅខ្ពង់រាបឥ្ឍសាន៖

  • សីតុណ្ហភាពអប្បបរមាមានពី២៦-២៨អង្សាសេ
  • សីតុណ្ហភាពអតិបរមា មានពី៣៤-៣៦អង្សាសេ

៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្យ៖

  • សីតុណ្ហភាពអប្បបរមាមានពី២៦-២៨អង្សាសេ
  • សីតុណ្ហភាពអតិបរមា មានពី៣៥-៣៧អង្សាសេ

ចាប់ពីថ្ងៃទី១១-១៦ខែមីនា និងអាចមានភ្លៀងខ្សោយ។

សូមអានព័ត៏មានលំអិត៖

ប្រភព៖ ក្រសួងធនធានទឹកនិងឧតុនិយម

អត្ថបទ៖ Tep Sovannmoly