ចេញដំណឹងថា Ford Ranger នឹងមានដំឡើងនៅវៀតណាម
- 2020-03-12 02:23:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញដំណឹងថា Ford Ranger នឹងមានដំឡើងនៅវៀតណាម
ចន្លោះមិនឃើញ
បើផ្អែកតាមដំណឹងលេចធ្លាយថ្មីៗនេះ ចុះផ្សាយដោយវិបសាយរថយន្តវៀតណាម Xehay បានឲ្យដឹងថា Ford Vietnam គ្រោងធ្វើការដំឡើងរថយន្តភីកអាប់ Ford Ranger ក្នុងស្រុកនៅរោងចក្រ Hai Duong។
រថយន្ត Ford Ranger ដែលគ្រោងដំឡើងនៅវៀតណាម មានពីរប្រភេទគឺប្រភេទម៉ាស៊ីនសាំង Turbocharged ចំណុះ ២,២ លីត្រ និងម៉ាស៊ីនម៉ាស៊ូត Supercharged ចំណុះ ៣,២ លីត្រ។ ក្នុងការដំឡើងរថយន្តនេះ Ford Vietnam រំពឹងថានឹងផ្អាកការដំឡើងរថយន្ត Escape ម៉ូដែលថ្មី។
កាលពីខែមករា Ford Vietnam បានប្រកាសអំពីគម្រោងការធ្វើការកែសម្រួល និងពង្រីករោងចក្រនៅ Hai duong ជាមួយទំហំទឹកប្រាក់សរុបរហូតដល់ ៨២ លានដុល្លារ។ ការដំឡើងរថយន្ត Ford Ranger ក្នុងស្រុក និងជួយរក្សាស្ថិរភាពនៃការផ្គត់ផ្គង់ផលិតផល និងធ្វើឲ្យតម្លៃកាន់តែទាក់ទាញផងដែរ។ យ៉ាងណាក្ដី Ford Vietnam អាចនឹងត្រូវនាំចូលរថយន្ត Ford Escape ជំនាន់ថ្មី ជំនួសឲ្យការដំឡើងក្នុងស្រុក៕