តោះ! ឆែកតម្លៃ BlackShark 2 ទូរសព្ទ Gaming ថ្មីនិងមួយទឹក
- 2020-03-17 02:57:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! ឆែកតម្លៃ BlackShark 2 ទូរសព្ទ Gaming ថ្មីនិងមួយទឹក
ចន្លោះមិនឃើញ
ទូរសព្ទមានកម្លាំងខ្លាំងដែលជ្រកក្រោមក្រុមហ៊ុនរបស់ Xiaomi ម៉ូដែល Black Shark 2 ដែលមានបំពាក់អេក្រង់ប្រភេទ Super AMOLED ទំហំ ៦,៣៩ អុីញកម្រិតបង្ហាញរូបភាពលើអេក្រង់ ២ ៣៤០x ១ ០៨០ ភីកសែល ។
សម្រាប់តម្លៃទីផ្សារក្នុងស្រុក Blackshark 2 គេឃើញមានលក់ពីរជម្រើសគឺ Ram 8GB ទំហំ 128GB មានតម្លៃប្រមាណជា ៥៩៩ ដុល្លារ និងRam 12GB ទំហំ 256GB តម្លៃប្រមាណជា ៧១៩ ដុល្លារ។
សម្រាប់តម្លៃមួយទឹកវិញ Black Shark 2 Ram 8GB ទំហំ 128GB មានតម្លៃប្រមាណជា ៥០០ ដុល្លារ និងRam 8GB ទំហំ 256GB មានតម្លៃប្រមាណជា ៥៥០ ដុល្លារ
លក្ខណៈសម្បត្តិរួមមានបំពាក់បន្ទះឈីបជំនាន់ចុងក្រោយ Qualcom Snapdragon 855 ដែលនឹងបង្កើនល្បឿនដំណើរការលឿនជាងមុនប្រមាណ ៦០ ភាគរយ ជាមួយប្រព័ន្ធបញ្ចុះកម្តៅ Liquid Cool 3.0។កម្រិតបង្ហាញរូបភាពលើអេក្រង់ ២ ៣៤០x ១ ០៨០ ភីកសែលអមជាមួយថាមពលថ្មទំហំ ៤ ០០០mAh ប៉ុន្តែមានកម្ពស់តួខ្លួនរាងធំជាងមុនបន្តិច៕
ចុចអាន៖
បញ្ជាក់៖ តម្លៃអាប្រែប្រួលបន្ទាប់ពីចុះផ្សាយ តម្លៃទីផ្សាក្នុងស្រុក។