មេ Apple បានចូលរួមកម្មវិធីខួបកំណើត របស់អ្នកដែលមានផ្ទុក COVID-19
- 2020-03-17 03:39:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេ Apple បានចូលរួមកម្មវិធីខួបកំណើត របស់អ្នកដែលមានផ្ទុក COVID-19
ចន្លោះមិនឃើញ
នាយកប្រតិបត្តិផលិតកម្ម Universal Music លោក Lucian Grainge បានធ្វើតេស្តឃើញថាមានវិជ្ជមានវីរុសកូរ៉ូណា ដែលមានន័យថាលោក Tim Cook នាយកប្រតិបត្តិ Apple ប្រឈមនឹងការឆ្លង ក្រោយពីបានចូលរួមពិធីជប់លៀងគម្រប់ខួប ៦០ ឆ្នាំរបស់លោក Lucian។
ក្រៅពីលោក Tim Cook ក៏មានលោក Eddy Cue ដែលជាអ្នកអភិវឌ្ឍន៍ Software នៅ Apple ដែលអ្នកទាំងពីរបានចូលរួមពិធីជប់លៀងរបស់លោក Lucian កាលពី ១៦ ថ្ងៃមុន។ រោគសញ្ញានៃ COVID-19 អាចបង្ហាញចេញចន្លោះពី ១៤ ទៅ ២១ ថ្ងៃ បន្ទាប់ពីឆ្លងវីរុស។ នាពេលនេះគេមិនដឹងថាលោក Tim Cook និងលោក Eddy បានធ្វើតេស្តរកវីរុសកូរ៉ូណារួច ឬយ៉ាងណានោះទេ។
គួរដឹងពិធីជប់លៀងខួបកំណើតវ័យ ៦០ ឆ្នាំរបស់លោក Lucian បានធ្វើឡើងនៅក្លឹប Madison នៅតំបន់ La Quinta ដែលក្លឹបនេះត្រូវបានបិទចោល ជាការឆ្លើយតបនឹងវីរុសកូរ៉ូណា។ បច្ចុប្បន្ននេះលោក Lucian កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ UCLA នៅទីក្រុង Los Angeles។ នេះបើផ្អែកតាមប្រភពជិតស្និទ្ធ៕