ហេតុផលដែលក្រុមការងារ​របស់​ BLACKPINK សុទ្ធតែស្រី និង​គ្មាន​ប្រុសៗ

  • 2020-03-18 03:42:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ក្រុមការងារម្នាក់​ដែល​ធ្លាប់ធ្វើ​ការ​នៅ​ផលិតកម្ម YG បាន​លួច​បង្ហើប​ថា​ ក្រុម​ការងារ​របស់ BLACKPINK គ្មាន​ប្រុសៗ​ នៅ​ក្បែរទេ លើកលែងអ្នក​គ្រប់គ្រង​ផ្ទាល់​របស់​សមាជិក​ទាំង ៤។

អតីត​ក្រុមការងារ​ម្នាក់​នោះ បាន​និយាយ​ថា៖ «ប្រាកដជា​មាន​អ្នក​គិត​ថា​ BLACKPINK ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ផលិតកម្ម​ YG ប៉ុន្តែ​តាមពិត​ទៅ​ផលិតកម្ម​ The BLACK Label របស់​ Teddy ទៅវិញ​ទេ ដែល​ជា​អ្នក​គ្រប់​គ្រង មើល​ការ​ខុសត្រូវ​ក្រុម។ Teddy ដឹង​ថា​សមាជិក​ទាំង ៤​ សុទ្ធ​តែ​ស្អាតៗ ដូចនេះ​លោក​អត់ចូលចិត្ត​ទេ ពេល​មាន​ក្រុមការងារ​ប្រុសៗនៅជិត​ក្រុមនេះ។ មូលហេតុ​នេះ​ហើយ​ បាន​ជា​ក្រុមការងារ​នៅ​ជួយ​ពីក្រោយ​ សុទ្ធ​តែស្រីៗ»។

ក្រុមការងាររបស់ BLACKPINK

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី