Xiaomi ដាក់​លក់​ឧបករណ៍​សម្អាត​មេរោគ​ជាប់​លើ​កាស/នាឡិកា ​ដោយ​ភ្លើង UV តម្លៃ ៣០ ដុល្លារ

  • 2020-03-18 06:34:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi បាន​ចេញ​លក់​ឧបករណ៍​ថ្មី​មួយ​ឲ្យ​ឈ្មោះ​ថា "SMATE White UV LED Light Drying Sterilizer" ជាមួយ​ការតម្លៃ​បញ្ចុះ​ពិសេស​មក​សល់​ត្រឹម ៣០,៩៩ ដុល្លារ (តម្លៃ​​ដើម ៣៥,៩៩ ដុល្លារ)។

វា​ជា​ឧបករណ៍​មួយ​ដែល​ប្រើប្រាស់​ភ្លើង UV ក្នុង​ការ​សម្លាប់​មេរោគ​និង​បាក់តេរី​ដល់​ទៅ ៩៩,៩៩ ភាគរយ ដែល​ក្នុង​ទំហំ​ប្រអប់​នោះ​អាច​ដាក់​បាន​ដូច​ជា​ប្រភេទ​កាស​ឥត​ខ្សែ វ៉ែនតា នាឡិកា គ្រឿង​អលង្ការ ក្រាស់​សិតសក់ ពោល​ជា​របស់របរ​ដែល​យើង​ទម្លាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។

វា​មាន​ថាមពល​ថ្ម​កាន់​ដល់​ទៅ ១ ៥០០ ម៉ោង ​ដោយ​ស៊ី​ថាមពល​អគ្គិសនី​ត្រឹម ០,០១២ គីឡូវ៉ាត់​ម៉ោង ពោល​ប្រសិន​អ្នក​ប្រើប្រាស់​ត្រឹម ​៥ នាទី/ថ្ងៃ នោះ​មាន​ន័យ​ថា​អាច​ប្រើប្រាស់​ដល់​ទៅ ១៨ ០០០ ដង៕

អានអត្ថបទ:

ប្រភព៖ Flashfly   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី