ទូរសព្ទកម្រិតថវិការបស់ realme មួយ​ម៉ូឌែលនេះ​បើកដាក់លក់ថ្ងៃនេះហើយ ចាំអង្កាលទៀត

  • 2020-03-18 10:50:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ realme C3 ដែលទើបនឹងចេញកាលពីដើមខែកន្លងទៅនេះទទួលបាន​ការ​គាំទ្រយ៉ាងខ្លាំងចាប់តាំងពីថ្ងៃដាក់លក់លើកដំបូងហើយក្នុងថ្ងៃនោះផងដែរចំនួនលក់មានរហូតដល់ទៅ ១៥០០ គ្រឿងក្នុងមួយថ្ងៃ។

ក្នុងនាមជាម៉ាកផលិតផលថ្មីមួយដែលទើបនឹងចូលមកក្នុងទីផ្សារប្រទេសកម្ពុជា នេះគឺជាលទ្ធផលដ៏ល្អប្រសើរមួយ តើ realme C3 នេះមានចំនុចគួរអោយចាប់អារម្មណ៍ណាខ្លះ?

ជាដំបូងគឺការរចនាផ្នែកខាងក្រៅ realme C3 បានប្រើការរចនាម៉ូដដូចគ្នាទៅនឹងrealme 5i ដែរគឺការចនាបែបពន្លឺព្រះអាទិត្យមាន ២ ពណ៌គឺ ព៌ណខៀវនិងព៌ណក្រហម សម្រាប់ជ្រើសរើស ធ្វើអោយយើងទទួលបានអារម្មណ៍បែបក្មេងវ័យនិងស្វាហាប់ ហើយវាថែមទាំងមិនបន្សល់ស្នាមម្រាមដៃ ដែលធ្វើអោយមានការងាយស្រួលក្នុងការចាប់កាន់។

ចំពោះអេក្រង់និងកាមេរ៉ា realme C3 បានប្រើប្រាស់អេក្រង់តំណក់ទឹកដែលមាន6.5 អីុងដែលកម្រិតអេក្រង់ធំរហូតដល់ ៨៩% នៃតួរអេក្រង់កម្រិត​ភាពច្បាស់ ៧២០x១៦០០ និងបំពាក់់នូវកាមេរ៉ាក្រោយ៣គ្រាប់ ដែលអាចបំពេញនូវរាល់តម្រូវការថតរូបទូទៅបានយ៉ាងល្អ។

realme C3 បំពាក់នូវបន្ទះឈីបMTK G70ដំបូងគេក្នុងពិភពលោក ដែលមានពិន្ទុខ្ពស់រហូតដល់ជាង១៩០០០០ពិន្ទុនៅលើកម្មវិធី Antutu ការបំពាក់នូវបន្ទះឈីបនេះអាចនាំអោយអ្នកទទួលបានបទពិសោធន៍ការលេងដែលមានភាពរលូន។

ដោយឡែក realme C3 ក៏បានបំពាក់នូវថាមពលថ្មធំ ៥០០០mAh ជាមួយនឹងកំណែកាន់តែប្រសើរនៃបន្ទះឈីប MTK G70 ធ្វើអោយទូរស័ព្ទរបស់លោកអ្នកកាន់ថ្មបានរយៈពេលយូរ។ ជាមួយគ្នានេះដែរក៏ដោះស្រាយនូវបញ្ហាដែលពិបាករកកន្លែងសាកថ្មទូរស័ព្ទ ហើយក៏ជាជម្រើសល្អសម្រាប់អ្នកដែលមិនចូលចិត្តយកPower Bankតាមខ្លួនផងដែរ។

ក្រៅពីនេះ realme C3 បានក្លាយជាទូរស័ព្ទម៉ូឌែលដំបូងបង្អស់ដែលដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ realme UI ដែលឈរលើមូលដ្ឋាននៃប្រព័ន្ធប្រតិបត្តិការ Android 10។ ធ្វើអោយកំណែនៃការរចនា ក៏ដូចជាមុខងារ និងគុណភាពនៃប្រព័ន្ធរបស់ទូរស័ព្ទ realme C3កាន់តែប្រសើរនិងផ្តល់នូវបទពិសោធន៍ការលេងដ៏អស្ចារ្យមួយដែលមានភាពរលូន។

realme C3 RAM 3GB មេម៉ូរី 32GB ម៉ូឌែលថ្មីនេះបានដាក់លក់ថ្ងៃនេះហើយ តម្លៃត្រឹមតែ ១៣៩ដុល្លារ។អ្នកណានិយាយថា ប្រើទូរស័ព្ទតម្លៃក្រោម ១៥០ ដុល្លារមិនអាចទទួលបានបទពិសោធន៍ដ៏ល្អនោះ?

តោះមកសាកប្រើ realme C3 ទាំងអស់គ្នា វានឹងធ្វើអោយអ្នកមានការយល់ឃើញថ្មីចំពោះទូរសព្ទកម្រិតថវិកា៕

អត្ថបទ៖ រក្សា