Lexus យកឡានទៅចាក់សាក់ ដំបូងគេបង្អស់លើលោក ចាយលុយច្រើនស្មានមិនដល់

  • 2020-03-19 04:15:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus បានពឹងវិចិត្រករចាក់សាក់សញ្ជាតិអង់គ្លេសម្នាក់ឈ្មោះ Claudia De Sabe ដើម្បីបង្កើតរថយន្តចាក់សាច់ដំបូងបង្អស់លើលោក ដោយប្រើរថយន្តម៉ូដែល UX ស៊េរីឆ្នាំ២០២០ របស់ខ្លួន។

ជំនួសឲ្យការប្រើម្ជុលចាក់សាក់ធម្មតា វិចិត្រករខាងលើបានប្រើម៉ាស៊ីនខួង ដោយគូរចេញជារូបត្រី Koi ដ៏ស្រស់ស្អាត ដែលតំណាងឲ្យសំណាងល្អ និងការតស៊ូក្នុងវប្បធម៌ជប៉ុន។ វិចិត្រករ Claudia បានខួងទឹកថ្នាំពណ៌សលើរថយន្ត UX ដើម្បីឲ្យចេញដែកផ្នែកខាងក្នុង រួចប្រើទឹកថ្នាំ ៥លីត្រ ដើម្បីគូសពណ៌ត្រីដ៏ស្រស់ស្អាតនោះ។

គួរឲ្យដឹងថា រថយន្ត UX ចាក់សាក់ដំបូងគេ និងមានតែមួយគ្រឿងគត់លើលោកនេះ មិនមែនសម្រាប់លក់ឡើយ ហើយការចាក់សាក់នេះក្រុមហ៊ុន Lexus ត្រូវចំណាយលុយរហូតដល់ទៅ ១៤៥ ៧០០ដុល្លារឯណោះ។

យ៉ាងណាមិញ រថយន្ត Lexus UX ស៊េរីឆ្នាំ២០២០ ធម្មតា មានតម្លៃត្រឹមតែ ៣២ ៣០០ដុល្លារប៉ុណ្ណោះ នៅលើទីផ្សារសហរដ្ឋអាមេរិក៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី