Chelsea ចាប់អារម្មណ៍ចង់បាន Philippe Coutinho មកពង្រឹងតំបន់កណ្ដាល
- 2020-03-19 08:02:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chelsea ចាប់អារម្មណ៍ចង់បាន Philippe Coutinho មកពង្រឹងតំបន់កណ្ដាល
ចន្លោះមិនឃើញ
បើផ្អែកតាម Live Blog របស់គេហទំព័រ Goal ក្លឹប Chelsea បានអារម្មណ៍កីឡាករ Philippe Coutinho ហើយចង់នាំយកខ្សែបម្រើប្រយុទ្ធប្រេស៊ីលទៅទឹកដី Stamford Bridge ក្នុងលក្ខខណ្ឌខ្ចីជើង ជាមួយជម្រើសទិញផ្ដាច់ ស្របពេលអ្នកចាត់ការទូទៅ Framk Lampard ចង់បានកីឡាករ មកពង្រឹងតំបន់កណ្ដាល។
កីឡាករជំនាញទាត់ដំបូលទូករូបនេះ បានចាកចេញពីហង្សក្រហម Liverpool មករួមរស់ជាមួយ Barcelona កាលពីខែមករា ឆ្នាំ២០១៨ ក្នុងតម្លៃខ្លួន ១៤២ លានផោន។ ក្នុងការបង្ហាញខ្លួន ៧៦លើក គិតគ្រប់ការប្រកួតទាំងអស់ ចាប់តាំងពីផ្លាស់មកទឹកដីអេស្ប៉ាញ រូបគេរកបាន២១គ្រាប់ មុនក្លឹបអ្នកមានបុណ្យឱ្យក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich ខ្ចីជើងរយៈពេល១ឆ្នាំ ជាមួយតម្លៃ ៧,៧៨លានផោន។
ក្រៅពីព័ត៌មានចង់យក Philippe Coutinho ទៅកាន់ទឹកដី Stamford Bridge ក៏មានលេចឭដំណឹងដែរថា Chelsea ក៏ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធ Moussa Dembe របស់ Lyon ផងដែរនារដូវកាលដោះដូរកីឡាករ នៅរដូវក្ដៅខាងមុខ ណៈកុងត្រារបស់ខ្សែប្រយុទ្ធ Olivier Giroud នឹងអស់នៅរដូវក្ដៅខាងមុខដែរ។ ចំណែក Tammy Abraham ដែលរកបាន១៣គ្រាប់នៅ Premier League ក្នុងរដូវកាលនេះកំពុងមានបញ្ហារបួស ដូច្នេះការបម្រុងកីឡាករទុក គឺជារឿងអទិភាពមួយដែលក្លឹបត្រូវធ្វើ។
តាំងពីជាប់បម្រាបទិញដូរកីឡាករមក ម្ចាស់ជើងឯក Premier League ៦សម័យកាល Chelsea ទើបតែទិញបានខ្សែបម្រើម៉ារ៉ុក Hakim Ziyech ម្នាក់ប៉ុណ្ណោះ ដោយចុះកុងត្រា៥ឆ្នាំក្នុងតម្លៃខ្លួន ៣៣,៥លានផោន។
បច្ចុប្បន្នក្រុមតោខៀវ ស្ថិតនៅលេខ៤ក្នុងតារាងពិន្ទុ Premier League ប៉ុន្តែអ្នកចាត់ការទូទៅក្រុម Frank Lampard ជឿជាក់ណាស់ថា ក្រុមរបស់លោកខ្លាំងគ្រប់គ្រាន់សម្រាប់រដូវកាលក្រោយ៕