ការ​ប្រកួត​ទាំង​អស់​នៅ​ Serie A គ្រោង​នឹង​លើក​ថ្ងៃ​បន្ត​ទៀត

  • 2020-03-19 11:23:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ទាំង​អស់​នៅ​ក្នុង​ Serie A គ្រោង​នឹង​លើក​ថ្ងៃ​នៃ​ការ​ប្រកួត​បន្ត​ទៀត​ ​ បើ​យោង​តាម​សម្ដី​លោក​ Vincenzo Spadafora រដ្ឋមន្ត្រី​ក្រសួង​កីឡា​ប្រទេស​អ៊ីតាលី​បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ TG1 កាល​ពី​ម្សិលមិញ​នេះ​។

គម្រោង​បន្ត​ពន្យារ​ពេល​នៃ​ការ​ប្រកួត​ទាំង​អស់​នៅ​ក្នុង​លីគ​កំពូល​អ៊ីតាលី​នេះ​ គ្រោង​នឹង​លើក​ទៅ​ដល់​ថ្ងៃ​ទី​០៣​ខែ​ឧសភា​ ឆ្នាំ២០២០​នេះ​ ទើប​ការ​ប្រកួត​ទាំង​អស់​ក្នុង​លីគ​កំពូល​មួយ​នេះ​ចាប់​ផ្ដើម​ជា​ធម្មតា​វិញ​។

មូល​ហេតុ​ដែល​មាន​គម្រោង​លើក​ការ​ប្រកួត​ទាំង​អស់​បន្ត​ទៅ​ទៀត​នេះ​ ដោយសារ​តែ​នៅ​ខណៈ​ពេលនេះ​​ការ​ឆ្លង​ជំងឺ​កូរ៉ូណា​នៅ​តែ​បន្ត​រីក​រាល​ដាល​ខ្លាំង​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​ ដែល​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​ជា​បន្ត​បន្ទាប់​។

ទោះ​ជា​យ៉ាង​ណា​គម្រោង​បន្ត​លើក​ថ្ងៃ​ការ​ប្រកួត​ទាំង​អស់​នៅ​ក្នុង​ Serie A ខាង​លើ​នេះ​មិន​ទាន់​មាន​សេចក្ដី​សម្រេច​ជាក់​លាក់​ណា​មួយ​នោះ​ទេ​ ប្រសិន​បើ​មិន​ទាន់​មាន​សេចក្ដី​សម្រេច​បែប​នេះ​ ការ​ប្រកួត​ទាំង​អស់​នៅ​ក្នុង​លីគ​កំពូល​អ៊ីតាលី​នេះ​ នឹង​វិល​ត្រលប់​មក​ធម្មតា​វិញ​នៅ​ថ្ងៃ​ទី​០៣​ខែ​ មេសា​ឆ្នាំ​ ២០២០​ខាង​មុខ​នេះ​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី