ភ្នាក់ងារ Pogba ព្រលយចំៗថា ចង់នាំកីឡាករឆ្នើមទៅក្លឹបយក្សអឺរ៉ុបមួយ ឲ្យបានក្នុងឆ្នាំនេះ
- 2020-03-19 11:32:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្នាក់ងារ Pogba ព្រលយចំៗថា ចង់នាំកីឡាករឆ្នើមទៅក្លឹបយក្សអឺរ៉ុបមួយ ឲ្យបានក្នុងឆ្នាំនេះ
ចន្លោះមិនឃើញ
លោក Mino Raiola ដែលគេស្គាល់ថា ភ្នាក់ងាររបស់កីឡាករល្បីៗជាច្រើន បានបង្ហើបប្រាប់សារព័ត៌មានអេស្ប៉ាញនៅ Marca កាលពីពេលថ្មីៗនេះថា លោកមានបំណងនាំយកកីឡាករឆ្នើមរបស់លោកទៅកាន់ក្លឹប Real Madrid ឲ្យបានក្នុងរដូវក្ដៅនេះ។
លោកបានលើកឡើងថា៖ " ខ្ញុំប្រាកដជានាំកីឡាករល្អៗទៅកាន់ក្លឹប Real Madrid ហើយក្នុងរដូវក្ដៅឆ្នាំនេះ។ វាប្រាកដជាធ្វើឲ្យខ្ញុំមានមោទនភាពហើយ ព្រោះថាក្លឹបនេះជាក្លឹបដ៏អស្ចារ្យមួយ " ។
បុរសដ៏មានឥទ្ធិពលក្នុងទីផ្សារកីឡាកររូបនេះបានទម្លាយថា៖ " ទំនាក់ទំនងខ្ញុំហើយនឹងក្លឹបយក្សអេស្ប៉ាញនេះល្អណាស់ ព្រមទាំងអាសានិយាយជាមួយអគ្គនាយកក្លឹប Real Madrid ទៀតផង " ។
សូមបញ្ជាក់ផងដែរថា កីឡាករដែលជាអតិថិជនរបស់ Raiola មានដូចជា ខ្សែបម្រើបារាំង Paul Pogba ខ្សែការពារហុល្លង់ Matthijs De Ligt ខ្សែប្រយុទ្ធស៊ុយអែត Zlatan Ibrahimovic ខ្សែប្រយុទ្ធ Erling Braut Haaland ព្រមទាំងកីឡាករល្បីៗនៅទ្វីបអឺរ៉ុប៕