ទស្សនា​គ្រាប់​បាល់​ អ្នក​ចាំ​ទី​អូស​មួយ​តារាង ហើយ​ស៊ុត​រ៉ា​ចូល​ទី

  • 2020-03-23 13:47:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ចាំ​ទី​ក្លឹប Liverpool នា​ពេល​បច្ចុប្បន្ន​កីឡាករ Adrianបាន​រក​គ្រាប់​បាល់​ដ៏​គួរ​ឲ្យ​ស្ងើចសរសើរ​កាល​ពី​គេ​លេង​នៅ​ក្លឹប West Ham។

កាល​ពី​ឆ្នាំ២០១៦ ខាង​ក្លឹប​បាន​រៀបចំ​ប្រកួត​សប្បុរសធម៌​មួយ ដែល​លេង​រវាង​ក្លឹប West Ham និង​ West Ham All Stars ហើយ​លទ្ធផល​បញ្ចប់​ដោយ​ខាង​ West Ham ឈ្នះ ៦ ទល់​នឹង​ ៥។

ចំណោម​គ្រាប់​បាល់​ទាំង ៦គ្រាប់​របស់​ West Ham ក្នុង​នោះ​មាន​គ្រាប់​បាល់​របស់ Adrian ដោយ​កីឡាករ​រូប​នេះ​ បាន​អូស​បាល់​មួយ​តារាង​ហើយ ក៏​ស៊ុត​បាល់​រ៉ា​បញ្ចូល​ទី​តែ​ម្ដង​។

Adrian បាន​ផ្លាស់​ចេញ​ពី West Ham United មក​កាន់ Liverpool កាល​ពី​ឆ្នាំ២០១៩​កន្លង​ទៅ៕

ខាង​ក្រោម​នេះ​ជា​វីដេអូ​គ្រាប់​បាល់​របស់​គេ៖

អត្ថបទ៖ ហ៊ីម រស្មី