ហែលឆ្លងសមុទ្រ ២១គ.ម រយៈពេល៤ថ្ងៃ ពិបាកយ៉ាងណាក៏ Tono នៅតែមាន​កម្លាំងចិត្ត

  • 2020-03-24 01:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Tono Pakin បាននឹងកំពុងធ្វើរឿងសំខាន់មួយជួយសង្គ្រោះជីវិតសត្វសមុទ្រ ក្រោមគម្រោងដែលមានឈ្មោះថា «ONE MAN & THE SEA» ដោយពលីកម្លាំងកាយចិត្ត មិនខ្លាចអ្វីទាំងអស់ក្នុងគ្រានេះ។

ការតាំងចិត្តរបស់តារាប្រុសរូបនេះពិតជាធ្វើឲ្យអ្នកជុំវិញខ្លួនពេញចិត្តបំផុត ហើយក៏នាំគ្នាគាំទ្រពេញទំហឹងផងដែរ។ ប៉ុន្តែទោះបីរឹងមាំយ៉ាងណា ក៏ Tono នៅតែជួបឧបសគ្គចៀសមិនផុត ដោយសារការហែលទឹកសមុទ្រចម្ងាយដ៏វែងអន្លាយ។ ប្រការពិតជាធ្វើឲ្យគ្រប់គ្នាមានការព្រួបារម្ភជាខ្លាំង។

ដោយសារដឹងថាគ្រប់គ្នាមានការព្រួបារម្ភ ទើបលោកបង្ហោះរូបបក្សីជាច្រើនសន្លឹក និងបានសរសេរថា៖ «មើលចុះបាទ! ថាអ្នកណាមកលើកទឹកចិត្តរហូតរយៈពេល ៤ថ្ងៃ ចម្ងាយ ២១,៥គីឡូម៉ែត្រ នៃការហែលពី Don Sak មកដល់កោះPhaluay យើងបានឃើញធម្មជាតិដែលស្រស់ស្អាតៗរួមមានទាំងប្រភេទសត្វកម្រហើយអ្វីដែលពិសេសខ្លាំងបំផុតនោះគឺកម្លាំងចិត្តពីប្រជាជនថៃទាំងអស់ដែលផ្ដល់ឲ្យក្រុមនីមួយៗ។ ខ្ញុំជឿ និងច្បាស់ក្នុងចិត្តថាអ្នកទាំងអស់គ្នាស្រឡាញ់ និងបារម្ភអ្វីគ្រប់យ៉ាងលើអាកាស លើផែនដី រួមទាំងមហាសមុទ្ររបស់យើង យើងមកជួយគ្នាណាបាទអ្នកទាំងអស់គ្នា (សម្រាប់ថ្ងៃនេះខ្ញុំសុំសម្រាក ១ថ្ងៃ ខ្នង និងស្មាខ្ញុំវាចាប់ផ្ដើមរករឿងហើយ) នឹកអ្នកទាំងអស់គ្នា :-) One Man And The Sea មនុស្សម្នាក់ហែលទឹក មនុស្សច្រើននាក់ជួយ»។

អត្ថបទ៖ យី សុធារី