វិធីសាស្រ្តមើលថែរក្សាខ្លួនឯងឲ្យមានសុខភាពល្អ ចំពោះអ្នកជំងឺទឹកនោមផ្អែមអំឡុង Covid-19

  • 2020-03-25 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មនុស្ស​ចាស់​ដែល​អ្នក​មាន​ជំ​ងឺ​​ទឹក​នោម​ផ្អែម ការ​គ្រប់​គ្រង​លើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​ការ​​ពិបាក។ ​ដូច្នេះ​ទាម​ទារ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ មិន​អាច​ប្រហែស​បាន​ឡើយ។ ​​ហេតុ​ផល​មួយ​​គឺ ​ប្រព័ន្ធ​ភាព​ស៊ាំ​ងាយ​ចុះ​ខ្សោយ ​ដែល​ធ្វើ​ឲ្យ​ជំ​ងឺ​ផ្សេង​ៗ​​ងាយ​វាយ​លុក​​ជា​ទី​បំផុត។ ​ហេតុ​ផល​មួយ​ទៀត ​គឺ​បាក់​តេរី​​ងាយ​បង្កើន​ឲ្យ​ជាតិ​ស្ករ​លូត​លាស់​លឿន​ក្នុង​ឈាម។

រូបតំណាង

​ម្ល៉ោះ​ហើយ ​​​ដើម្បី​ទប់​ស្កាត់​ពី​ការ​ឆ្លង​នៃ Covid-19 ​មក​លើ​​មនុស្ស​ចាស់​ដែល​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម ​​គប្បី​គួរ​អនុវត្ត​ដូច​ជា​៖​

១. ​​បើ​អ្នក​មាន​អាការៈ​ហាក់​មិន​ស្រួល​ ត្រូវ​ប្រញាប់​ផ្ដល់​ដំណឹង​មក​​គ្រូពេទ្យ​ជា​បន្ទាន់

​២. ​​ទាក់​ទង​ទៅ​​ក្រុម​គ្រួសារ ដើម្បី​ជា​ជំនួយ

៣. វាស់​​និង​ត្រួត​ពិនិត្យ​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​ឲ្យ​បាន​ប្រសើរ​

រូបតំណាង

​៤​. បើ​សិន​ជា​អ្នក​ក្ដៅ​ខ្លួន​ខ្លាំង ​ក្អក ​កណ្ដាស់ ​ឬ​ពិបាក​ដក​ដង្ហើម​ជា​ដើម ​គួរ​ប្រញាប់​ទៅ​ជួប​គ្រូ​ពេទ្យ​។ ​ក្នុង​អាការៈ​មាន​ស្លេស​ទៀត ​​គួរ​​ប្រញាប់​ទទួល​ការ​ព្យាបាល​ភ្លាម​ៗ​​ពី​​សំណាក់​គ្រូ​ពេទ្យ

៥. ​អ្នក​ជំ​ងឺ​ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់

​៦. ពិនិត្យ​មើល​ថា ​តើ​នៅ​ផ្ទះ​របស់​អ្នក​មាន​​ថ្នាំ​សម្រាប់​ជំ​ងឺ​ទឹក​នោម​ផ្អែម​គ្រប់​គ្រាន់​ទេ ​ប្រសិន​បើ​អ្នក​ត្រូវ​បាន​គេ​បន្ត​ឲ្យ​នៅ​ផ្ទះ​រយៈ​ពេល​១៤​ថ្ងៃ​

​៧. ​បម្រុង​ទុក​អាហារ​មាន​ជីវជាតិ​ឲ្យ​បាន​គ្រប់​គ្រាន់

៨. ​បើ​សិន​ជា​អ្នក​រស់​នៅ​ម្នាក់​ឯង ​សូម​ស្វែង​រក​ជំនួយ​ពី​នរណា​ម្នាក់​ដែល​ទុក​ចិត្ត​បាន ឬ​ក៏​អាច​ជួយ​អ្នក​ក្នុង​គ្រា​នេះ​

រូបតំណាង

៩. លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់ ​កុំ​យក​ដៃ​ទៅ​ប៉ះ​ផ្ទៃ​មុខ

១០. ​ឧស្សាហ៍​លាង​សម្អាត​វត្ថុ​ដែល​ប៉ះ​ពាល់​រួច​

​១១. ​កុំ​ចេញ​ក្រៅ​​នៅ​ទី​ណា​មាន​មនុស្ស​កុះ​ករ​ ឬ​ដើ​រលេង​ជាមួយ​ក្រុម​មនុស្ស​ច្រើន

១២. ​ចៀស​​ឲ្យ​ឆ្ងាយ​ពី​អ្នក​ដែល​មាន​ជំ​ងឺ​ដូច​ជា​ក្អក ​ឬ​កណ្តាស់​ជា​ដើម

​១៣. ​​ប្រើ​កែង​ដៃ​​ដើម្បី​ខ្ទប់​មាត់ ​កុំ​ប្រើ​ដៃ៕​​​

អានបន្ត រក្សាអនាម័យពេលចម្អិនម្ហូបអាហារដោយមិនបារម្ភការឆ្លងមេរោគ អំឡុង Covid-19

ប្រភព៖ Sanook   ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម