Apple ប្រាប់ពីប្រភពម៉ាស់ ១០លាន ដែលខ្លួនបរិច្ចាគ

  • 2020-03-26 06:19:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ថ្ងៃ​ពុធ​នេះ លោក Tim Cook នាយក​ប្រតិបត្តិ​ Apple ​បាន​និយាយ​ថា​ក្រុមហ៊ុន​របស់​ខ្លួន​បាន​ប្រើ​ប្រាស់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ឲ្យ​ជួយ​​ផ្ដល់​​នូវ​ម៉ាស់​ចំនួន ១០ លាន​ សម្រាប់​បរិច្ចាគ​ដល់​​មន្ទីរពេទ្យ​នៅ​ជុំវិញ​ប្រទេស​ប្រើ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នៃ​ការ​រាតត្បាត​កូវីដ​១៩។

កន្លង​មក​លោក Tim Cook និយាយ​ថា​ Apple កំពុង​ធ្វើ​ការ​បរិច្ចាគ​ម៉ាស់​រាប់​លាន​ម៉ាស់ ប៉ុន្តែ​ក្រុមហ៊ុន​មិន​បាន​ប្រាប់​ថា​មាន​ម៉ាស់​នៅ​ស្តុក​ស្រាប់ ឬ​ទិញ​ពី​​កន្លែង​ផ្សេង​នោះ​ទេ ខណៈ​ពេល​ដែល​​ចំនួន​ម៉ាស់​លើ​ទីផ្សារ​កំពុង​តែ​ខ្វះ​ខាត។

​​Facebook ឯណោះ​វិញ​ក៏​ជួយ​បរិច្ចាគ​ម៉ាស់​ដល់​មន្ទីរពេទ្យ និង​បុគ្គលិក​ពេទ្យ​ផង​ដែរ ប៉ុន្តែ​គឺ​ជា​ម៉ាស់​ដែល​មាន​នៅ​ក្នុង​ស្តុក​ចំនួន ៧២ ម៉ឺន​ម៉ាស់ ដែល​ក្រុមហ៊ុន​បាន​ទិញ​អំឡុង​ពេល​ភ្លើង​ឆេះ​ព្រៃ​នៅ California កាល​ពី​ឆ្នាំ​មុន ដែល​ពេល​នោះ​វា​បាន​ប៉ះពាល់​ដល់​គុណភាព​ខ្យល់​នៅ​តំបន់ San Francisco Bay Area៕

ប្រភព៖ Forbes   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី