OnePlus 8 Pro មានថែមមុខងារពីរ ដែលអ្នកប្រើចង់បានរាប់ឆ្នាំមកហើយ
- 2020-03-26 07:10:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
OnePlus 8 Pro មានថែមមុខងារពីរ ដែលអ្នកប្រើចង់បានរាប់ឆ្នាំមកហើយ
ចន្លោះមិនឃើញ
OnePlus 8 ជំនាន់ថ្មីរំពឹងថានឹងប្រកាសចេញនាថ្ងៃទី ១៥ ខែមេសា ខាងមុខនេះ ដែលនឹងប្រកាសចេញព្រមគ្នាជាមួយ OnePlus 8 Pro។ ពេលនេះ Ishan Agarwal ដែលរូបគេតែងផ្សាយដំណឹងលេចធ្លាយច្បាស់ បានបង្ហោះរូបភាពដែលអះអាងថាជាលក្ខណៈសម្បត្តិ OnePlus 8 និង OnePlus 8 Pro។
ចាប់ផ្ដើមពី OnePlus 8 គឺមានបំពាក់អេក្រង់ Super AMOLED ទំហំ ៦,៥៥ អ៊ីញ អាចបង្ហាញរូបភាពកម្រិត FHD+ ជាមួយ Refresh Rate 90Hz។ វាមានបំពាក់ឈីប Snapdragon 865 5G ដែលមានជម្រើស RAM ប្រភេទ LPDDR4X ទំហំ ៨GB និង ១២GB ជាមួយអង្គផ្ទុក UFS 3.0 ទំហំ ១២៨GB ឬ ២៥៦GB។
កាមេរ៉ាក្រោយរបស់ OnePlus 8 មានចំនួនបីគ្រាប់ ដែលមានទំហំ ៤៨MP+១៦MP+២MP និងកាមេរ៉ាមុខទំហំ ១៦MP។ ថាមពលថ្មមានទំហំ ៤៣០០ mAh និងមានបច្ចេកវិទ្យាសាកថ្មល្បឿនលឿន Warp Charge 30T ល្បឿន ៣០ វ៉ាត់ ហើយមិនមានអាវក្រោះការពារទឹកនោះទេ។
ចំណែក OnePlus 8 Pro វិញ មានបំពាក់អេក្រង់ទំហំ ៦,៧៨ អ៊ីញ ប្រភេទ Super AMOLED មាន Refresh Rate 120Hz។ វាបំពាក់បន្ទះឈីប Snapdragon 865 5G ដែលមានប្រើ RAM ប្រភេទ LDDR5 ទំហំ ៨GB និង ១២GB និងជម្រើសអង្គផ្ទុកប្រភេទ UFS 3.0 ទំហំ ១២៨GB និង ២៥៦GB។
កាមេរ៉ាខាងក្រោយមានបួនគ្រាប់ ដែលមានទំហំ ៤៨MP+៤៨MP+៨MP+៥MP និងកាមេរ៉ាមុខទំហំ ១៦MP។ ថ្មមានទំហំ ៤៥១០ mAh និងមានបច្ចេកវិទ្យាសាក Warp Charge 30T ល្បឿន ៣០វ៉ាត់ និងទ្រាំទ្រការសាកថ្មឥតប្រើខ្សែល្បឿន ៣០វ៉ាត់ ហើយទ្រាំទ្រ Reverse Wireless Charging ល្បឿន ៣វ៉ាត់ទៀតផង។ ក្រៅពីទ្រាំទ្រការសាកថ្មឥតប្រើខ្សែជាអ្វីដែលអ្នកគាំទ្រចង់បានរាប់ឆ្នាំមកហើយនោះ នៅលើ OnePlus 8 Pro ថែមទាំងមានអាវក្រោះការពារទឹក IP68 ទៀតផង៕