ថៃ កំពុងវីរវក់នឹងជំងឺកូវីដ១៩ ឥឡូវភ្លើងឆេះព្រៃបង្កជាខ្យល់ពុលខ្លាំងបំផុតទៀត

  • 2020-03-27 00:43:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុធ ចានអូចា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការខូចខាតដ៏ធំធេង ដែលបណ្តាលមកពីភ្លើងឆេះព្រៃ នៅក្នុងឧទ្យានជាតិ Doi Suthep-Pui ក្នុងខេត្តឈៀងម៉ៃ (Chiang Mai) ដែលបានបញ្ជូនខ្យល់ពុលខ្លាំងបំផុតនៅតាមបណ្តាខេត្តភាគខាងជើង។

អភិបាលខេត្តឈៀងម៉ៃ លោក Charoenrit Sanguansat បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ទោះបីអគ្គិភ័យដែលបានកើតឡើងនៅល្ងាចថ្ងៃពុធ ត្រូវគ្រប់គ្រងបានសម្រេចក្តី ប៉ុន្តែការខូចខាតដែលវាបន្សល់ទុក គឺធំធេងណាស់។

លោក Charoenrit បានបន្ថែមថា ភ្លើងឆេះព្រៃនេះបានធ្វើឲ្យកម្រិតខ្យល់ PM2.5 ក្នុងតំបន់កត់ត្រាចំនួនខ្ពស់បំផុត គឺ ១ ០០០មីក្រូក្រាមក្នុងមួយម៉ែត្រគូប ពោលគឺខ្ពស់ជាងកម្រិតដែលនាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថាន គិតថាសុវត្ថិភាពដល់ទៅ ២០ដងឯណោះ៕

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ សេង ឡុង