អាមេរិក កាន់តែធ្ងន់ក រកឃើញអ្នកឆ្លង Covid-19 ជាង១២ម៉ឺននាក់ និងស្លាប់ជាង២ពាន់
- 2020-03-29 02:00:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិក កាន់តែធ្ងន់ក រកឃើញអ្នកឆ្លង Covid-19 ជាង១២ម៉ឺននាក់ និងស្លាប់ជាង២ពាន់
ចន្លោះមិនឃើញ
សហរដ្ឋអាមេរិក កាន់តែទទួលរងផលប៉ះពាល់ខ្លាំងឡើង ក្រោយពីមានករណីឆ្លងមេរោគ Covid-19 ដល់ជាង១២ម៉ឺននាក់ និងអ្នកស្លាប់បានកើនដល់ជាង២ពាន់នាក់ទៅហើយ។
គ្រប់រដ្ឋទាំងអស់របស់អាមេរិក សុទ្ធតែមានករណីឆ្លងទាំងអស់ ប៉ុន្តែ New York និង Washington DC ជាកន្លែងដែលមានករណីឆ្លងច្រើនជាងគេ។ ការកើនឡើងយ៉ាងខ្លាំងនេះ ក្រោយពីអាមេរិក បានធ្វើតេស្ដប្រជាជនជាច្រើនម៉ឺននាក់ត្រឹមប៉ុន្មានថ្ងៃចុងក្រោយនេះ ដើម្បីធ្វើយ៉ាងណាស្វែងរកអ្នកមានផ្ទុកមេរោគឱ្យបានលឿនបំផុត។ គេបានព្យាករណ៍ថានៅអាមេរិក នឹងមានមនុស្សឆ្លងមេរោគនេះកាន់តែច្រើនបន្ថែមទៀត ហើយករណីស្លាប់វិញក៏អាចកើនឡើងខ្លាំងផងដែរ។ ដោយអាចមានដល់ទៅ៨ម៉ឺននាក់ឯណោះ។
សរុបអ្នកឆ្លងលើសកលលោកនេះ គឺមានដល់ទៅជាង៦០ម៉ឺននាក់ និងចំនួនអ្នកស្លាប់ដោយមេរោគនេះឡើងដល់ជាង៣ម៉ឺននាក់ហើយ៕