នេះរបៀបផ្លាស់ប្ដូរល្បឿនអេក្រង់ពី 120Hz មក 96Hz លើត្រកូល S20 ដែលគ្មានស្រាប់ក្នុង Settings
- 2020-04-01 06:39:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះរបៀបផ្លាស់ប្ដូរល្បឿនអេក្រង់ពី 120Hz មក 96Hz លើត្រកូល S20 ដែលគ្មានស្រាប់ក្នុង Settings
ចន្លោះមិនឃើញ
Samsung Galaxy S20 ទាំងបីម៉ូឌែលនៅឆ្នាំ ២០២០ នេះ គឺសុទ្ធសឹងគាំទ្រការប្រើប្រាស់ល្បឿនអេក្រង់ Refresh rate ដល់ 120Hz។ ប៉ុន្តែចំណុចខ្វះខាតមួយគឺ Samsung ពុំបានផ្តល់នូវជម្រើសកណ្តាលឡើយ ពោលមានតែការកំណត់រវាង 60Hz និង 120Hz តែប៉ុណ្ណោះ។
ថ្មីៗនេះតាមការចែករំលែកលើ XDA សមាជិកមួយរូបឈ្មោះ SatySatzZB បានបង្កើតនូវដំណោះស្រាយងាយស្រួលមួយ ដោយផ្តល់ជូនកម្មវិធីសាមញ្ញឲ្យឈ្មោះ "S20 Refresh Rate Control" អនុញ្ញាតឲ្យអ្នកប្រើអាចបន្ថែមការកំណត់ល្បឿន 96Hz មួយបន្ថែមទៀត។
បញ្ជាក់ថាការកំណត់ Refresh rate ល្បឿន 96Hz ក៏មិនខុសពី 120Hz ដោយគាំទ្រតែដំណើរការលើកម្រិតបង្ហាញអេក្រង់ 1 080p+ តែប៉ុណ្ណោះ។ ត្បិតមិនទាន់មានការតេស្តផ្លូវការជុំវិញការប្រៀបធៀបថាមពលថ្ម តែគេជឿថាវាទំនងស៊ីថ្មតិចជាង 120Hz បន្តិច។
Sabay បង្ហាញការអនុវត្តដូចខាងក្រោម៖
ការតេស្តបញ្ជាក់ថាម៉ាស៊ីនអ្នកកំពុងដំណើរការល្បឿន Refresh rate 120Hz ឬ 96Hz ហើយឬនៅ?
#បញ្ជាក់៖ លេខបង្ហាញត្រង់ Refresh rate (fps) ដោយអាចប្រហាក់ប្រហែល (ឧទាហរណ៍៖ 97fps បង្គត់យកស្មើ 96Hz ឬ 119fps បង្គត់យកស្មើ 120Hz)៕
អានអត្ថបទ: