Huawei ចង់ឲ្យកម្មវិធី Google មានក្នុង AppGallery របស់ខ្លួន ដូច App Store របស់ Apple

  • 2020-04-02 02:50:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Eric Xu ដែល​បច្ចុប្បន្ន​ជា​ប្រធាន​​​​មាន​កាល​កំណត់​​ប្រចាំ​ Huawei បាន​ប្រាប់​ដល់​សារព័ត៌មាន CNBC នា​ពេល​ថ្មីៗ​នេះ​ថា​ក្រុមហ៊ុន​របស់​ខ្លួន​សង្ឃឹម​ថា​កម្មវិធី Google អាច​នឹង​មាន​នៅ​លើ​ AppGallery Store របស់​ Huawei។

លោក​បាន​ប្រៀប​ធៀប​វា​ទៅ​នឹង​ករណី​នៃ App Store របស់ Apple ដែល Google ដាក់​​សំណើ​នៃ​កម្មវិធី​របស់​ខ្លួន​​ដើម្បី​បាន​ការ​អនុញ្ញាត​ពី​ Apple។ ប្រសិន​បើ​ Google ដាក់​សំណើ​កម្មវិធី​របស់​ខ្លួន​ទៅ​លើ AppGallery នោះ​អាច​ឲ្យ​កម្មវិធី​ Google ​មាន​សម្រាប់​ទាញ​យក​នៅ​លើ​ស្មាតហ្វូន Huawei។

ត្បិត​ថា​អវត្តមាន​នៃ​កម្មវិធី Google នៅ​លើ​ទូរសព្ទ Huawei មិន​ជា​បញ្ហា​​សម្រាប់​ Huawei នៅ​ទីផ្សារ​ប្រទេស​ចិន ដោយ​សារ​តែ Google ត្រូវ​បាន​ហាម​ឃាត់​នៅ​ប្រទេស​ចិន ប៉ុន្តែ​វា​អាច​ជា​បញ្ហា​សម្រាប់​អតិថិជន​លើ​ទីផ្សារ​អន្តរជាតិ។ លោក Eric Xu បាន​និយាយ​ថា​ការ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​អាមេរិក ធ្វើ​ឲ្យ Huawei បាត់​បង់​ប្រាក់​ចំណេញ ១០ ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ ២០១៩។

គួរ​ដឹង​ថា​កាល​ពី​ខែ​មុន Google បាន​ដាក់​ពាក្យ​ស្នើ​​​សុំ​ជា​ពិសេស ​នូវ​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​អាមេរិក​ ដើម្បី​អាច​បន្ត​រក​ស៊ី​ជា​មួយ Huawei ប៉ុន្តែ​វា​អាច​នឹង​ចំណាយ​ពេល​យូរ​ដើម្បី​ឲ្យ​នីតិវិធី​សម្រេច​រួច​រាល់៕​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី