បែក​ធ្លាយ​មេដាយ​​ Premier League ចង​ខ្សែ​ក្រហម​រួច​ស្រេច​ត្រៀម​ឲ្យ​ Liverpool

  • 2020-04-03 01:27:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Premier League ត្រូវ​សម្រាក​អស់​រយៈ​ពេល​ជា​ច្រើន​សប្ដាហ៍​ក្រោយ​មេរោគ​កូរ៉ូណា​វាយ​លុក​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ទ្វីប​អឺរ៉ុប​ ជា​ពិសេស​ប្រទេស​អង់គ្លេស។​

ក្របខ័ណ្ឌ​កំពូល​មួយ​នេះ​គ្រោង​ចាប់​ផ្ដើម​ប្រកួត​ឡើង​វិញ​នៅ​ចុង​ខែ​មេសា​នេះ​ ហើយ​ទោះ​ជា​លេង​បាន​ត្រឹម​២៩​សប្ដាហ៍​ក៏​គេ​ដឹង​មុន​ហើយ​ថា​ Liverpool នឹង​ក្លាយ​ជា​ជើង​​ឯក​ត្បិត​ក្រុម​នេះ​បច្ចុប្បន្ន​ដាច់​ Manchester City ២៥​ពិន្ទុ​ និង​ត្រូវ​ការ​ត្រឹម​៦​ពិន្ទុ​ទៀត​ប៉ុណ្ណោះ​ដើម្បី​លើក​ពាន។

ដោយ​សារ​ដូច្នេះ​ហើយ​ទើប​កាល​ពី​ពេល​ថ្មី​ៗ​មាន​រូប​បែក​ធ្លាយ​លើ​បណ្ដាញ​សង្គម​ បង្ហាញ​ពី​ខ្សែ​មេដាយ​ Premier League បាន​ចង​ពណ៌​ក្រហម​រួច​បាត់​ទៅ​ហើយ​គឺ​ត្រៀម​សម្រាប់​ឲ្យ​ Liverpool ដែល​ពណ៌​ក្រហម​គឺ​តំណាង​ឲ្យ​ក្រុម​នៅ​ភាគ​ពាយព្យ​ទីក្រុង​អង់គ្លេស​មួយ​នេះ៕

ប្រភព៖ Liverpool Echo   ប្រែសម្រួល៖ សៀនហួរ