មិនទាន់ប្រកាសចេញផង! OnePlus 8 បានពិន្ទុអេក្រង់កប់បំផុតពី DisplayMate
- 2020-04-03 09:02:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនទាន់ប្រកាសចេញផង! OnePlus 8 បានពិន្ទុអេក្រង់កប់បំផុតពី DisplayMate
ចន្លោះមិនឃើញ
អង្គភាពជំនាញក្នុងការវាយតម្លៃគុណភាពអេក្រង់ផលិតផលអេឡិចត្រូនិក DisplayMate បានធ្វើការសាកល្បងត្រកូលស្មាតហ្វូន OnePlus 8 រួចហើយ និងបានប្រកាសថាវាមានអេក្រង់គុណភាពល្អបំផុតដែលអាចទទួលបានពិន្ទុ A+ ជាកម្រិតពិន្ទុខ្ពស់បំផុតដែល DisplayMate មាន។
គួរដឹងថា OnePlus 8 នឹងប្រកាសចេញជាផ្លូវការនៅថ្ងៃទី ១៤ មេសាខាងមុខ ដែលមាន OnePlus 8 ធម្មតា និង OnePlus 8 Pro។ របាយការណ៍នៃការវាយតម្លៃពេញលេញពី DisplayMate អាចនឹងចេញផ្សាយនាថ្ងៃជាមួយគ្នានោះ។
OnePlus 8 រំពឹងថានឹងប្រើអេក្រង់ទំហំ ៦,៥៥ អ៊ីញ មាន Refresh Rate 90Hz អាចបង្ហាញរូបភាពកម្រិត FHD+។ ចំណែក OnePlus 8 Pro វិញមានបំពាក់អេក្រង់ទំហំ ៦,៧៨ អ៊ីញ អាចបង្ហាញរូបភាពកម្រិត QHD+ និងមាន Refresh Rate 120Hz៕