ច្បាស់ការ ១០០% Son នឹងត្រូវបំពេញកាតព្វកិច្ចយោធានៅចុងខែនេះ
- 2020-04-07 01:34:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាស់ការ ១០០% Son នឹងត្រូវបំពេញកាតព្វកិច្ចយោធានៅចុងខែនេះ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Son Heung-min នឹងត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល៤សប្ដាហ៍ក្នុងប្រទេសកូរ៉េខាងត្បូងនៅចុងខែនេះ។ នេះបើតាមការប្រកាសរបស់ក្លឹប Spurs។
គ្រប់បុរសរបស់កូរ៉េខាងត្បូងទាំងអស់ត្រូវតែបំពេញកាតព្វកិច្ចយោធាដោយបានត្រឹមអាយុ២៨ឆ្នាំ។ Son ដែលនឹងត្រូវឈានចូលវ័យ២៨ឆ្នាំនៅខែកក្កដាខាងមុខ ត្រូវបានក្លឹបអនុញ្ញាតច្បាប់ឲ្យត្រលប់ទៅកាន់ស្រុកកំណើតវិញកាលពីខែមុន ដើម្បីបន្តការព្យាបាលដៃរបស់គេ។
ក្លឹបបញ្ជាក់ថា ខ្សែប្រយុទ្ធរូបនេះនឹងត្រលប់មកកានទីក្រុងឡុងដ៏វិញ ក្រោយបំពេញភារកិច្ចនៃកាតព្វកិច្ចយោធារបស់ចប់នៅខែឧសភា។ ជាការពិតទៅ Son ត្រូវបានលើកលែងពីការបំពេញកាតព្វកិច្ចយោធារយៈពេល២១ខែ បន្ទាប់ពីជួយជម្រើសជាតិបាល់ទាត់កូរ៉េខាងត្បូងឈ្នះមេដាយមាស Asian Games 2018 ប៉ុន្តែច្បាប់តម្រូវឲ្យបំពេញរយៈពេល៤សប្ដាហ៍សងវិញ៕