ក្រសួងធនធានទឹកប្រាប់ឲ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់
- 2020-04-07 04:01:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងធនធានទឹកប្រាប់ឲ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់
ចន្លោះមិនឃើញ
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២០។
តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់របស់ក្រសួងធនធានទឹកបានបញ្ជាក់ថា ៖ ជ្រលងសម្ពាធ ទាបបង្កើនឥទ្ធិពលមកលើកម្ពុជា និងតាមការព្យាករនៅក្នុងសប្តាហ៍ទី២ ខែមេសា បណ្តាខេត្តនានា ធាតុអាកាសក្តៅនឹងអាចថមថយចុះមួយកម្រិត ដោយជាទូទៅសីតុណ្ហភាពអតិបរមាមានពី ៣២-៣៧°C។
១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧°C
បណ្តាខេត្តនានា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះមាន ផ្នែកខ្លះ មានភ្លៀងធ្លាក់ច្រើន ។
២ - បណ្តាខេត្តនៅខ្ពង់រាបឦសាន
សីតុណ្ហភាពអប្បបរមា មានពី ២ ៤-២៦°C
សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C ។
ផ្នែកមួយចំនួន នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម ។
៣ - បណ្តាខេត្តនៅតំបន់មាត់សមុទ្រ
សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C ។
នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ។
ប្រភព៖ ក្រសួងធនធានទឹកនិងឧត្តុនិយម