OnePlus 8 Pro អាចសាកថ្មឥតប្រើខ្សែ កម្លាំងដល់ ៣០វ៉ាត់

  • 2020-04-08 04:35:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​បទ​សម្ភាសន៍​ជា​មួយ​ The Verge កាល​ពី​សប្ដាហ៍​មុន​ លោក Pete Lau ជា​នាយក​ប្រតិបត្តិ​ OnePlus បាន​បញ្ជាក់​ថា​ OnePlus 8 Pro ពិត​ជា​នឹង​ទ្រាំទ្រ​ការ​សាក​ថ្ម​ដោយ​មិន​ប្រើ​ខ្សែ។ វា​ជា​លើក​ដំបូង​បំផុត​សម្រាប់​ស្មាតហ្វូន OnePlus ហើយ​នឹង​មាន​សមត្ថភាព​អស្ចារ្យ​ទៀត​ដោយ​សាក ៣០ នាទី បាន​ថ្ម​ដល់ ៥០%។

ក្នុង​ល្បឿន​ខ្ពស់​បំផុត ប្រព័ន្ធ​សាក​ថ្ម​ឥត​ខ្សែ​របស់​ OnePlus នឹង​ប្រតិបត្តិការ​នៅ​ល្បឿន ៣០ វ៉ាត់ ដែល​លឿន​ជាង​ការ​សាក​​ថ្ម​ឥត​ប្រើ​ខ្សែ​សម្រាប់​ស្មាតហ្វូន Samsung ឬ iPhone នា​ពេល​បច្ចុប្បន្ន។ ក្រុមហ៊ុន​ទូរសព្ទ​ចិន​ផ្សេង​ទៀត​ក៏​អាច​បង្កើត​បច្ចេកវិទ្យា​សាក​ថ្ម​​ឥត​ប្រើ​ខ្សែ​បាន​លឿន​ផង​ដែរ ដូច​ជា Xiaomi មាន​បច្ចេកវិទ្យា​សាក​កម្លាំង ៣០ វ៉ាត់ ចំណែក​ OPPO ដែល​ជា​បង​​ប្អូន​របស់ OnePlus រំពឹង​ថា​នឹង​ប្រកាស​ចេញ​ស្មាតហ្វូន​មាន​កម្លាំង​សាក​ដោយ​មិន​ប្រើ​ខ្សែ​ដល់ ៤០វ៉ាត់ មុន​ការ​ប្រកាស​ចេញ OnePlus 8 Pro មួយ​ថ្ងៃ។

ទាក់ទង​នឹង​ឆ្នាំង​សាក​ដែល​ប្រើ​​ជា​មួយ​បច្ចេកវិទ្យា​សាក​កម្លាំង​ ៣០ វ៉ាត់​នេះ​ដែរ គឺ​បាន​​លេច​ធ្លាយ​រូបរាង​ច្បាស់ៗ​នា​ថ្ងៃ​នេះ ដែល​វា​នឹង​មាន​តម្លៃ​ប្រហែល ៧០ អឺរ៉ូ (ប្រមាណ ៧៦ដុល្លារ) នៅ​អឺរ៉ុប៕​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង