Real Madrid ​ទប់​អត់​ជាប់ ​ប្រកាស​កាត់​ប្រាក់​ឈ្នួល​១០​ទៅ​២០​%​ដែរ​ហើយ​

  • 2020-04-09 02:06:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ថ្ងៃ​នេះ​ក្រុម Real Madrid ​ដែល​ពី​មុន​មក​បាន​ប្រកាស​ថា​អាច​ទប់ទល់​ស្ថានភាព​វិបត្តិ​គ្រា Covid-19 ​នេះ ​បាន​ចេញ​មក​ប្រកាស​ថា​ក្លឹប​ខ្លួន​ក៏​នឹង​កាត់​ប្រាក់​ឈ្នួល​កីឡាករ​១០​ទៅ​២០​%​ដែរ​។

​ការ​ប្រកាស​នេះ​គឺ​ក្រោយ​ពី​ក្លឹប​អធិរាជ​ស បាន​ចរចា​ជាមួយ​សមាជិក​កីឡាករ​និង​បុគ្គលិក​គ្នា​រួច​រាល់​ហើយ​ដែរ។ ​ការ​កាត់​ប្រាក់​ឈ្នួល​នេះ ​នឹង​ធ្វើ​រហូត​ដល់​ចប់​រដូវ​កាល​នេះ​តែ​ម្ដង។ ​ការ​កាត់​នេះ ​មាន​២​ករណី ​ដោយ​ទី​១​ប្រសិន​បើ​រដូវ​កាល​អាច​បើក​វិញ​បាន ​នោះ​ប្រាក់​ឈ្នួល​នឹង​កាត់​ត្រឹម​តែ​១០​%​ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិន​បើ​រដូវ​កាល​នេះ​មិន​អាច​ត្រលប់​វិញ​បាន នោះ​នឹង​ត្រូវ​កាត់​២០​%។

​រំលឹក​ថា​ក្រុម Real Madrid ​បាន​ប្រកាស​នេះ​ហាក់​ដូចជា​តិច​ជាង​ក្លឹប​ដទៃ​ទៀត។ ជាក់​ស្ដែង​ក្រុម FC Barcelona ​និង Atletico Madrid ​បាន​កាត់​ប្រាក់​ឈ្នួល​របស់​កីឡាករ​ខ្លួន​រហូត​ដល់​ទៅ​៧០​%​ឯ​ណោះ។ ​នេះ​ជា​ដំណោះ​ស្រាយ​មួយ ​សម្រាប់​ក្លឹប​ទាំង​អស់ ដើម្បី​ទប់​ទល់​ជាមួយ​បញ្ហា​ហិរញ្ញវត្ថុ​ដែល​កើត​ឡើង​អំឡុង​ពេល Covid-19 ​នេះ​៕

ប្រភព៖ Dailymail   អត្ថបទ៖ វ៉ាន់ សក្ដិ