Toyota ចេញលក់កូនឡានថ្មី Cute កប់ តម្លៃតែ ១,៤ម៉ឺនដុល្លារ

  • 2020-04-13 04:39:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota បានបញ្ចេញរថយន្តខ្នាតតូច ម៉ូដែល Passo ស៊េរីថ្មី នៅក្នុងប្រទេសជប៉ុន ដែលមានរូបរាងបែប Cute កប់តែម្តង។

រថយន្ត Toyota Passo Moda Charm នេះ ត្រូវបានឌីហ្សាញឡើងដើម្បីទាក់ទាញអតិថិជនជាមនុស្សស្រី ដោយមានរូបរាងស្រស់ស្អាត ជាមួយពណ៌ផ្កាឈូក (Juicy Pink Metallic) យ៉ាងទាក់ផ្នែក។ ក្រៅពីពណ៌ផ្កាឈូកដ៏ Cute ខាងលើ វាក៏មានពណ៌ចំនួន៤ ផ្សេងទៀតផងដែរ។

កូនរថយន្តតូចច្រឡឹងនេះបំពាក់ម៉ាស៊ីនសាំងចំណុះ ១,០លីត្រ naturally-aspirated ទំហំ ៣ស៊ីឡាំង មានកម្លាំងសរុប ៦៨សេះ ប្រើប្រអប់លេខអូតូ CVT និងប្រព័ន្ធប៉ុងមួយវិលកង់មុខ FWD តែក៏មាន Option ប៉ុងពីរ AWD ដែរ។

រថយន្ត Toyota Passo Moda Charm ត្រូវបានដាក់លក់នៅលើទីផ្សារប្រទេសជប៉ុន ក្នុងតម្លៃខ្ទង់ ១៤ ៨៥០ដុល្លារ សម្រាប់ប្រភេទប៉ុងមួយ និង ១៦ ៤៦០ដុល្លារ សម្រាប់ប្រភេទប៉ុងពីរ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង