វិធីឆែកមើលវដ្ដជីវិតថ្ម iPhone ឲ្យច្បាស់ៗ
- 2020-04-14 03:13:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីឆែកមើលវដ្ដជីវិតថ្ម iPhone ឲ្យច្បាស់ៗ
ចន្លោះមិនឃើញ
Battery Cycle Count គឺជាចំនួនវដ្ដជីវិតនៃថ្មទូរសព្ទ ហើយតាមតួលេខនេះយើងអាចដឹងបានថាថ្មទូរសព្ទដែលអ្នកកំពុងប្រើមានសុខភាពល្អ ឬមិនល្អដែលត្រូវដល់ពេលប្ដូរចេញ។
នៅពេលដែលអ្នកសាកថ្មទូរសព្ទពេញដល់ ១០០% រួចប្រើមកសល់ត្រឹម ០% គឺរាប់ចូលជា ១វដ្ដជីវិតនៃថ្ម។ មួយទៀតប្រសិនបើថ្ងៃទីមួយអ្នកប្រើប្រាស់ថាមពលថ្មអស់ត្រឹម ៦០% ហើយថ្ងៃបន្ទាប់ប្រើអស់ ៤០% ទៀត ក៏រាប់ចូលជា ១វដ្ដជីវិតដែរ។ និយាយឲ្យស្រួលយល់ពេលប្រើប្រាស់ថាមពលអស់ ១០០% គឺរាប់មួយវដ្ដជីវិត។
នៅលើ iOS ជំនាន់ចុងក្រោយគឺមានមុខងារមួយសម្រាប់ត្រួតពិនិត្យមើលសុខភាពនៃថ្ម iPhone ដែលអាចឲ្យអ្នកប្រើបានដឹងថាពេលណាត្រូវប្ដូរថ្មថ្មី។ ប៉ុន្តែប្រសិនបើអ្នកចង់ដឹងតួលេខច្បាស់អំពីវដ្ដជីវិតនៃថ្ម iPhone អាចសាកល្បងតាមវិធីខាងក្រោម ៖
រួចហើយចុចលើប៊ូតុង Share នៅផ្នែកលើខាងស្ដាំនៃកម្មវិធី Note
បន្តមកទៀតចុចយកពាក្យ "Find in Note” និងសរសេរថា "Battery Cycle Count”
បើតាមការបញ្ជាក់របស់ Apple បានឲ្យដឹងថាថ្មទូរសព្ទធម្មតា ផលិតឡើងដោយអាចរក្សាទំហំដើមរបស់វាបានរហូតដល់ ៨០% នៅពេលមានវដ្ដជីវិតដល់ ៥០០ ដង សម្រាប់ការប្រើប្រាស់ក្នុងលក្ខខណ្ឌធម្មតាមួយ៕