តើ Maddox កូនចិញ្ចឹម Angelina Jolie ចេះនិយាយខ្មែរឬអត់?
- 2014-11-20 17:19:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើ Maddox កូនចិញ្ចឹម Angelina Jolie ចេះនិយាយខ្មែរឬអត់?
ចន្លោះមិនឃើញ
ក្រោយពី Sabay ចុះផ្សាយអត្ថបទមួយទាក់ទងនឹង Maddox កូនចិញ្ចឹមរបស់ Angelina Jolie កាលពីថ្មីៗនេះ មានប្រិយមិត្តខ្លះសួរថា តើកូនខ្មែរឆ្អឹងអណ្ដែតរូបនេះ ចេះនិយាយខ្មែរដែរអត់?
Maddox ពេលនៅតូច
Maddox ជាក្មេងឆ្លាតមាន IQ ខ្ពស់ ហើយមិនត្រឹមតែចេះនិយាយខ្មែរល្អទេ ក្មេងនេះថែមទាំងចេះប្រើភាសាអង់គ្លេស បារាំង និងអេស្ប៉ាញ បានយ៉ាងស្ទាត់ជំនាញទៀតផង។ នេះបើតាមការចុះផ្សាយ របស់គេហទំព័រ Dailystar។
ប្រភពបន្ថែមថា៖ Maddox ជាក្មេងឆ្លាតដ៏អស្ចារ្យម្នាក់ ហើយគេចូលចិត្តសៀវភៅ និងជួសជុលគ្រឿងអេឡិចត្រូនិក"។
ក្រៅពីភាសា កូនខ្មែរមានឪពុកម្ដាយចិញ្ចឹមជាតារា Hollywood ល្បីពេញពិភពលោកនេះ ជាវិចិត្រករគំនូរ ចេះលេងព្យាណូ និងចេះលេងបាល់យ៉ាងល្អ។
Maddox មានឈ្មោះដើមថា Rath Vibol កើតនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០០១ ក្នុងប្រទេសកម្ពុជា។ ក្មេងមានសំណាងក្នុងចំណោម កុមាកំព្រារាប់ពាន់នាក់រូបនេះ ត្រូវតារាហូលីវូដ Angelina និងអតីតស្វាមី Billy Bob Tornton សុំពីមជ្ឈមណ្ឌលកុមារកំព្រាមួយ ក្នុងខែមីនា ឆ្នាំ២០០២៕
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Dailystar