Angelina Jolie ជួល​កូន​​ប្រុស​ចិញ្ចឹម​​ឈាមជ័រ​ខ្មែរ ជា​ជំនួយការ​ផលិតកម្ម ​

  • 2014-11-16 22:40:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ពានរង្វាន់ Oscar នាង Angelina Jolie បាន​ជួល​កូនប្រុស​ចិញ្ចឹម​ច្បង​របស់​នាង​ឈ្មោះ Maddox ជា​ជំនួយការ​ផលិតកម្ម ឱ្យ​ជួយល​មើល​ការខុសត្រូវ ក្នុង​​រឿងស្នេហាថ្មី មាន​ចំណងជើង​ថា 'By The Sea'

 

ប្រភព​បាន​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​តារា​ស្រី​ល្បី​ឈ្មោះ​​វ័យ​៣៩ឆ្នាំរូបនេះ ផ្ដល់​ការងារ​ឱ្យ Maddox ព្រោះ​នាង​គិត​ថា កូន​​ដែល​មាន​ឈាមជ័រ​ជា​ខ្មែរ​នេះ បាន​ជួយនិង​ចំណាយ​ពេលយ៉ាងច្រើន​ លើ​ខ្សែភាពយន្ត 'Unbroken' របស់​នាង ថត​នៅ​​អូស្ត្រាលី​កាល​ពី​ដើម​ឆ្នាំ​នេះ។

 

ពេល​កំពុង​ថត​រឿង​នៅ​ក្នុង​ទីក្រុង​ Sydney នោះ  គេ​​ឃើញ​ថា Maddox បាន​ជួយ​សង្កេត​មើល​សកម្មភាព​សម្ដែង​របស់​តារា និងរឿង​​មួយ​ចំនួន​ទៀត។ Maddox ជាកុមារ​​កំព្រាកម្ពុជា ដែល​តារា​ស្រី​ចិត្តធម៌ នាង Angelina Jolie រើស​យក​ទៅ​ចិញ្ចឹម ហើយ​ពេល​នេះ Maddox មានវ័យ ១៣ឆ្នាំ​ហើយ៕

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Lollipop