Angelina Jolie បង្ហាញ​មហិច្ឆតា ចង់​ប្រឡូក​ក្នុង​នយោបាយ​

  • 2014-11-06 16:03:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​សម្ដែង​អាមេរិក Angelina Jolie ដែល​​គេ​ស្គាល់​ថា​ជា​តារា​ម្នាក់​ដែល​សកម្ម​ខ្លាំង​ក្នុង​ការងារ​មនុស្សធម៌ បាន​និយាយ​ដោយ​បើក​ចំហ​ថា ​នាង​មាន​បំណង​មួយ​ទៅ​ថ្ងៃ​មុខ គឺ​ចង់​ក្លាយ​ជា​អ្នក​នយោបាយ​។

 

 

តារា​ស្រី​វ័យ ៣៩​ឆ្នាំ​រូប​នេះ​បាន​លេច​មុខ​លើ​ទស្សនាវដ្ដី​ Vanity Fair ចេញ​ផ្សាយ​ខែ​ធ្នូ និង​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី​នេះ​ថា នាង​ជឿ​ថា​កេរ្តិ៍ឈ្មោះ​ជា​តារា​ហូលីវូដ នឹង​អាច​ជា​ផ្លូវ​មួយ​ជួយ​ឲ្យ​នាង​អាច​ទទួល​បាន​សំឡេង​ឆ្នោត ឬ​ក៏​ការ​តែងតាំង​ក្នុង​ការិយាល័យ​ណាមួយ"។

 

Jolie បាន​និយាយ​ថា "នៅ​ពេល​អ្នក​ធ្វើ​ការងារ​មនុស្សធម៌ អ្នក​នឹង​មាន​អារម្មណ៍​​ថា ការងារ​នយោបាយ​គឺ​ជា​ការងារ​មួយ​ដែល​អ្នក​ត្រូវ​ពិចារណា។ ព្រោះ​ថា​ប្រសិន​បើ​អ្នក​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ធំ​មួយ អ្នក​ត្រូវ​តែ​មាន​តំណែង​អ្វី​មួយ"។ ទោះ​យ៉ាង​ណា តួ​ឯក​ស្រី​ក្នុង​រឿង "Maleficent” រូប​នេះ មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ ថា​នាង​គួរ​តែ​កាន់​តំណែង​អ្វី​ដើម្បី​ឲ្យ​ខ្លួន​ឯង​កាន់​តែ​មាន​ប្រយោជន៍​សម្រាប់​សង្គមជាតិ។​

 

ក្រៅ​ពី​ភាព​ជោគជ័យ​ក្នុង​អាជីព​សម្ដែង Angelina ​គឺ​ជា​បុគ្គល​ដ៏​សកម្ម​ម្នាក់​ក្នុង​ការងារ​មនុស្សធម៌ និង​ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​សុឆន្ទៈ​ម្នាក់​​របស់​អង្គការ​សហប្រជាជាតិ។

 

បច្ចុប្បន្ន តារា​សម្ដែង​រូប​នេះ​កំពុង​មមាញឹក​ក្នុង​ការងារ​ដឹកនាំ​រឿង​ និង​សម្ដែង​ដោយ​ខ្លួន​ឯង ក្នុង​រឿង​ថ្មី​មួយ​មាន​ចំណង​ជើង​ថា "By the Sea” ដោយ​មាន​​ស្វាមី​របស់​នាង Brad Pitt សម្ដែង​ជា​តួ​ឯក​ប្រុស​​ ៕

 

ប្រភព៖.nydailynews
អត្ថបទថ្មី