លេចរូបភាព Brad Pitt និង Angelina Jolie សម្ដែងរួមគ្នាក្នុងរឿងថ្មី
- 2014-10-30 21:59:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេចរូបភាព Brad Pitt និង Angelina Jolie សម្ដែងរួមគ្នាក្នុងរឿងថ្មី
ចន្លោះមិនឃើញ
គូស្នេហ៍តារាសម្ដែងហូលីវូដ Brad Pitt និង Angelina Jolie បានចេញថតរឿងថ្មីមួយជាមួយគ្នានៅប្រទេសម៉ាល់តា កាលពីថ្ងៃពុធម្សិលមិញ ដែលខ្សែភាពយន្តថ្មីនេះមានចំណងជើងថា "By The Sea”។
តាមរយៈរូបភាពជាច្រើនសន្លឹកដែលចេញផ្សាយដោយសារព័ត៌មាន Daily Mail គេឃើញតារាសម្ដែងទាំងពីរដួង ដែលទើបរៀបការជាមួយគ្នាកាលពីថ្ងៃទី២៣ ខែសីហា កំពុងថតឈុតស្នេហា ផ្អែមល្ហែមជាមួយគ្នា ក្នុងឈុតសំលៀកបំពាក់ពណ៌សទាំងពីរនាក់។
“By The Sea” គឺជាខ្សែភាពយន្តថ្មីបែបមនោសញ្ចេតនា ដែលជាការនិពន្ធ ដឹកនាំ និងសម្ដែងផ្ទាល់ ដោយតារាវ័យ ៣៩ឆ្នាំ Angelina Jolie។ ភាពយន្តនេះរៀបរាប់ពីទុក្ខលំបាករបស់គូស្វាមីភរិយាមួយគូ នៅអឺរ៉ុប ក្នុងអំឡុងទសវត្ស ១៩៧០។ នេះគឺជាការសម្ដែងរួមគ្នាលើកទីពីររបស់តារាទាំងពីរដួង បន្ទាប់ពីខ្សែភាពយន្ត "Mr & Mrs Smith” ដែលចេញតាំងពីឆ្នាំ២០០៥។
ថ្មីៗនេះដែរ ខ្សែភាពយន្តអំពីសង្គ្រាមលោកលើកទីពីរ រឿង "Fury" ដែលសម្ដែងដោយតារាវ័យ ៥០ឆ្នាំ Brad Pitt ទើបតែចេញបញ្ចាំង ស្របពេលដែល Angelina Jolie ក៏កំពុងត្រៀមចេញភាពយន្តថ្មីមួយដែរ ដែលជាស្នាដៃដឹកនាំថ្មីរបស់នាង និងនិយាយពីសង្គ្រាមលោកលើកទីពីរដូចគ្នា នោះគឺរឿង "Unbroken” នៅថ្ងៃបុណ្យណូអែលខាងមុខនេះ។
ទស្សនាសកម្មភាពថត និងដឹកនាំសម្ដែងរបស់តារាទាំងពីរដួងខាងក្រោមនេះ៖
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ dailymail