“Unbroken” ភាពយន្ត​ថ្មី​របស់ Angelina Jolie អំពី​សង្គ្រាម​លោក​លើក​ទី​ពីរ

  • 2014-10-20 15:47:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កំពូល​តារា​សម្ដែង​អាមេរិក Angelina Jolie កំពុង​ត្រៀម​ចេញ​ខ្សែ​ភាពយន្ត​ថ្មី​មួយ​ទៀត​ដែល​នាង​បាន​​ដឹក​នាំ គឺ​រឿង "Unbroken”។ បន្ទាប់​ពី​ Brad Pitt ដែល​ជា​ស្វាមី បាន​ចេញ​ខ្សែ​ភាពយន្ត​ថ្មី​មួយ​អំពី​សង្គ្រាម​លោក​លើក​ទី​ពីរ​ គឺ​រឿង "Fury" ខ្សែ​ភាពយន្ត​​ "Unbroken” របស់ Angelina Jolie ក៏​រៀប​រាប់​ពី​រឿង​ដែល​កើត​ឡើង​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ​ដែរ​។

 

Angelina Jolie និង​លោក Louis Zamperin

 

រឿង​នេះ​រៀប​រាប់​ពី​ខ្សែ​ជីវិត​​របស់​កីឡាករ​រត់​ប្រណាំង​​អូឡាំពិក Louis Zamperin និង​ទាហាន​ម្នាក់​ ដែល​បាន​រួច​ជីវិត​ពី​ការ​ផ្ទុះ​យន្តហោះ​ក្នុង​អំឡុង​ពេល​សង្គ្រាម ដែល​ក្រោយ​មក​ត្រូវ​ទាហាន​ជប៉ុន​ចាប់​យក​ទៅ​ធ្វើ​ទារុណកម្ម។ ឈុត​ខ្លី​ៗ​ក្នុង​វីដេអូ បាន​បង្ហាញ​ពី​ការ​ប្រែប្រួល​នៃ​ជីវិត​លោក Zamperin (សម្ដែង​ដោយ Jack O'Connell) ពី​ក្មេង​ប្រុស​ខិលខូច​ម្នាក់ ក្លាយ​ជា​អត្តពលិក​ជើង​ឯក រួច​ក្លាយ​ជា​អ្នក​ទោស​ដែល​ត្រូវ​ទទួល​ទារុណកម្ម​ដ៏​ព្រៃផ្សៃ​​ក្នុង​ជំរំ​ជប៉ុន​រយៈ​ពេល​ជាង ២​ឆ្នាំ។

 

តួ​អង្គ​សំខាន់​ៗ​ក្នុង​ខ្សែ​ភាពយន្ត​នេះ សម្ដែង​ដោយ​ តារា​សម្ដែង​អង់គ្លេស Jack O'Connell, តារា​សម្ដែង​ជប៉ុន Miyavi, តារា​សម្ដែង​អាមេរិក Garrett Hedlund និង​តារា​សម្ដែង​អូស្រ្តាលី Jai Courtney។

 

នេះ​គឺ​ជា​ស្នាដៃ​ដឹកនាំ​រឿង​ទី​៣ របស់​តារា​វ័យ ៣៩​ឆ្នាំ​រូប​នេះ បន្ទាប់​ពី​រឿង "In the Land of Blood and Honey” កាល​ពី​ឆ្នាំ​២០០៧ និង​ភាពយន្ត​ឯកសារ "A Place in Time” កាល​ពី​ឆ្នាំ​២០០៧។

 

"Unbroken" នឹង​ចាប់​ផ្ដើម​បញ្ចាំង​នៅ​ថ្ងៃ​​ទី​២៥ ខែ​ធ្នូ ខាង​មុខ​នេះ។

 

ទស្សនា​ឈុត​ខ្លី​ៗ៖

http://youtu.be/X8mBzKLhL0U

សកម្មភាព Angelina Jolie ពេល​ដឹកនាំ​រឿង "Unbroken"៖

 

អានអត្ថបទ៖Angelina Jolie ទទួល​គោរមងារ​ស្ត្រី​កិត្តិយស​ពី​ម្ចាស់​ក្សត្រីយ៍ Elizabeth II

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖eonline