Angelina Jolie ទទួល​គោរមងារ​ស្ត្រី​កិត្តិយស​ពី​ម្ចាស់​ក្សត្រីយ៍ Elizabeth II

  • 2014-10-11 17:19:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​សម្ដែង​ហូលីវូដ Angelina Jolie ​ត្រូវ​បាន​ផ្ដល់​កិត្តិយស​ឲ្យ​ចូល​គាល់​ម្ចាស់ក្សត្រី​ Elizabeth II ក្នុង​ព្រះ​រាជវាំង Buckingham ​អង់គ្លេស កាល​ពី​ថ្ងៃ​សុក្រ ទី​១០ ខែ​តុលា ម្សិលមិញ​នេះ ដើម្បី​​ទទួល​គោរមងារ​ស្ត្រី​កិត្តិយស​ជា​ផ្លូវការ។

 

​​តារា​សម្ដែង​វ័យ ៣៩​ឆ្នាំ ដែល​តែងតែ​សកម្ម​ក្នុង​សកម្មភាព​មនុស្សធម៌​រូប​នេះ បាន​ទទួល​គ្រឿង​ឥស្សរិយយស និង​គោរមងារ​ជា​ស្ត្រី​កិត្តិយស "Honorary Dame Grand Cross" ដែល​ជា​ងារ​ដ៏​ខ្ពង់ខ្ពស់​សម្រាប់​អ្នក​ដែល​មាន​ស្នាដៃ។ បើ​តាម​គេហទំព័រ​ US Weekly ក្រុម​គ្រួសារ​របស់​នាង រួម​មាន​ស្វាមី Brad Pitt និង​កូន​ៗ​ទាំង ៦​នាក់ របស់​នាង​ក៏​បាន​ចូលរួម​ក្នុង​ពិធី​នេះ​ដែរ។

 

Jolie បាន​ទទួល​ងារ​នេះ​ពី​ម្ចាស់ក្សត្រី​អង់គ្លេស​ កាល​ពី​ខែ​មិថុនា សម្រាប់​ការ​ទទួល​ស្គាល់​នូវ​ស្នាដៃ​មនុស្សធម៌​ជា​ច្រើន​របស់​នាង ដូច​ជា​ការ​ចូលរួម​លុប​បំបាត់​អំពើ​ហិង្សា​ផ្លូវ​ភេទ​លើ​ស្ត្រី​នៅ​ពេល​សង្គ្រាម និង​សកម្មភាព​ផ្សេង​ៗ​ទៀត​ជាមួយ​អង្គការ​សហប្រជាជាតិ ៕

 

អានអត្ថបទ៖ មក​មើល​ប្រវត្តិ​ក្រុម One Direction មុន​ការ​សម្ដែង​​​ពួក​គេ​មក​ដល់​កម្ពុជា

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ usmagazine