ការ​ឆ្លងអេបូឡា​នឹង​កើន​ឡើង​១.៤​លាន​ករណី​ បើ​គ្មាន​វិធានការ​ទប់​ស្កាត់

  • 2014-09-25 17:06:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំនួន​ឆ្លង​​អេបូឡា​ក្នុង​ប្រទេស​ លីបេរីយ៉ា​ និង​សៀរ៉ាឡេអូន​ អាច​កើន​ឡើង​ចាប់​ពី​ចន្លោះ​ ៥៥០ ០០០ ទៅ​ ១.៤លាន​ករណី​ នៅ​ត្រឹម​ខែ​មករា​ឆ្នាំ​២០១៥​ ប្រសិន​បើ​​គ្មាន​វិធានការ​ទប់ស្កាត់​ ឬ​ផ្លាស់ប្ដូរ​ទេ​នោះ​។ នេះ​បើ​តាម​ការ​ព្យាករ​ថ្មី​របស់​មជ្ឈមណ្ឌល​ការពារ​ និង​គ្រប់គ្រង​ជំងឺ​ CDC​ កាល​ពី​ថ្ងៃ​អង្គារ។

 

 

-អាន​អត្ថបទ៖ ប្រទេស២ នៅ​អាស៊ាន​ជាប់​ក្នុង​ចំណោម ១០ប្រទេស​ល្អ​បំផុត​សម្រាប់​អ្នក​ទេសចរ​ឯកា ចំណែក​កាល​ពី​ថ្ងៃ​ច័ន្ទ​ អង្គការ​សុខភាព​ពិភពលោក​ (WHO)​បាន​ឱ្យ​ដឹង​​ថា​ បច្ចុប្បន្ន​តួលេខ​អ្នក​ស្លាប់​​ផ្លូវការ​ដោយ​ជំងឺ​កាច​សាហាវ​នេះ​នៅ​អាហ្វ្រិក​ខាងលិច​​មាន​​ជាង​២៨០០​នាក់​ និង​ការ​ឆ្លង​មាន ៥៨០០​ករណី​ត្រឹម​រយៈពេល​៦​ខែ។

 

ប៉ុន្តែ​ CDC ​ព្យាករណ៍​ថា​ បើ​សិន​មនុស្ស​៧០​%​ មិន​ទទួល​បាន​ការ​ព្យាបាល​ដោយ​យក​ចិត្តទុកដាក់​ទេ ការ​ឆ្លង​នឹង​ចេះ​តែ​កើន​ឡើង​ឥត​ឈប់ឈរ។

 

 

-អាន​អត្ថបទ៖ ស្ត្រី​ចម្លែក វះកាត់​​អស់​លុយ​រាប់​ម៉ឺន ​បន្ថែម​សុដន់​ឲ្យ​គ្រប់​៣

 

WHO​ បន្ថែម​ថា​ ក្នុង​រយៈពេល​៦​ខែ​ គឺ​រាប់​ចាប់​ពី​ការ​រីក​រាលដាល​ដំបូង​នៅ​មីនា​ ហើយ​បុគ្គលិក​សុខាភិបាល​៣៣៧​នាក់​ក៏​បាន​ឆ្លង​ជំងឺ​អេបូឡា​ និង​​១៨១​នាក់​​បាន​ស្លាប់​បាត់​បង់​ជីវិត៕

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ edition