The Hunger Games ​រឿង​បែប​ប្រយុទ្ធ​ដើម្បី​ដណ្តើម​សេរីភាព

  • 2014-11-20 22:24:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ហូលីវូដ​ទើប​ចាក់​បញ្ចាំង​ "The Hunger Games " ​បាន​បង្ហាញ​ឈុត​ឆាក​ប្រយុទ្ធ​​ បង្ហូរ​ឈាម​ ​កាប់​សម្លាប់​​​រវាង​អ្នក​កាន់​អំណាច​ធំៗ។ ​ល្បែង​បែប​សង្គ្រាម​របស់​អ្នក​មាន​អំណាច​​បំពាន​មក​លើ​អ្នក​ទន់​ខ្សោយ​ ដោយ​ការ​ប្រើ​ប្រាស់​អាវុធ​ ជាតិ​ពុល​ និង ​គ្រឿង​យន្ត​ទំនើប​ៗ​ ដើម្បី​កម្ទេច​ទីក្រុង​តូចៗ​ដែល​គិត​ថា​ជា​ជន​បះបោរ​។

 

ដោយ​សារ​ការ​គាប​សង្កត់ ​ និង​ជិះជាន់​ប្រើ​មនុស្ស​ជា​ចំណាប់​ខ្មាំង​ ពី​​លោក​ប្រធានាធិបតី​ Alma Coin​ ទើប​ធ្វើ​ឲ្យ​​ Panem​ ដែល​ជា​ប្រទេស​ដ៏​តូច​មួយ​រក​វិធី​​រើ​បម្រាស់​រំ​ដោះ​ខ្លួន​ចេញ​ពី​ Capitol​ ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី​ Coin​។ នាង​​ Katniss Everdeen​ ​ជា​សមាជិក​ដ៏​សំខាន់​មួយ​រូប​ក្នុង​ទីក្រុង​ Panem​ បាន​ធ្វើ​ជា​តួ​អង្គ​ឯក​តំណាង​ឲ្យ​បក្សី​ Mockingjay​ ពាក់​ស្លាប​ និង​ ព្រួញ​បំផ្ទុះ​ ចេញ​ទៅ​ប្រយុទ្ធ ​ដើម្បី​ស្វែង​រក​សេរីភាព​ឲ្យ​មនុស្ស​ទាំង​អស់​ ហើយ​ជា​ពិសេស​ដើម្បី​រំដោះ​មិត្ត​ប្រុស​របស់​នាង​ ​ Peeta Mellark ចេញ​ពី​មនុស្ស​អាក្រក់។ ​ទោះ​ជា​យ៉ាង​ណា​ រឿង​ The Hunger Games​ នេះ​ទើប​តែ​ចាក់​បញ្ចាំង ​វគ្គ ១ តែ​ប៉ុណ្ណោះ​ រី​ឯ​ វគ្គបន្ទាប់​ នឹង​ចាក់​បញ្ចាំង​នៅ​ឆ្នាំ​ក្រោយ។

 

 

នៅ​ក្នុង​ការ​បើក​សម្ពោធន៍​កាល​ពី​ល្ងាចមិញ​នេះ អតិជន​ដែល​មក​អញ្ជើញ​មក​ចូល​ទស្សនា សុទ្ធសឹងតែ​ជា​ដៃ​គូ​​ពាណិជ្ជកម្ម និង Fans ដែល​បាន​​ឈ្នះ​ក្នុង​កម្មវិធី Facebook របស់ Platinum Cineplex និង អតិថិជន​របស់​កុំព្យូទ័រ​ Dell។ ​ភាពយន្ត​នេះ ​ទទួល​បាន​ការ​ជ្រោមជ្រែង​ឲ្យ​ដំណើរ​ការ​បញ្ចាំង​ពី​ដៃ​គូ ឧបត្ថម្ភ​ធំ​ពី​ក្រុមហ៊ុន​ Smart ​ទៀត​ផង។

 

សូម​ទស្សនា​ trailer​  របស់ The Hunger Games (Part I)​ ខាង​ក្រោម​នេះ​៖

 

 

ចុចមើល៖ លំហែ​អារម្មណ៍​ព្រឹក​នេះ​​ចម្រៀង​ ៩​បទ​​ពី ប៊ុត សីហា មុន​ចាប់​ផ្ដើម​ការងារ!

ចុចមើល៖ បទ “ទី​ក្រុង​គ្មាន​មេឃ” ច្រៀង​រួម​គ្នា​រវាង Coach ឆន សុវណ្ណរាជ – ប៊ុត សីហា

 

​អត្ថបទ៖ លី ហេង