មាន​ខិត្តប័ណ្ណ CCC 2014 មួយ​សន្លឹក ដូច​មាន ៥.០០០ រៀល​ក្នុង​ដៃ​អីចឹង

  • 2014-09-25 17:25:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខុស​ពី​ខិត្តប័ណ្ណ​ផ្សេងៗ ដែល​គ្រាន់តែ​ជា​ក្រដាស​មួយ​សន្លឹក​ប្រាប់​ពី​ព័ត៌មាន​ថ្មីៗ​ទូទៅ​នៃ​ព្រឹត្តិការណ៍ ឬ​ក្រុមហ៊ុន​មួយ សម្រាប់​ខិត្តប័ណ្ណ CCC 2014 វិញ​មិន​ត្រឹមតែ​ជា​ក្រដាស​ផ្សព្វផ្សាយ​ប្រាប់​ប្រិយមិត្ត​ពី​ព័ត៌មាន​នៃ​ព្រឹត្តិការណ៍​ប្រកួត​ដ៏​អស្ចារ្យ CCC 2014 ក៏​ដូចជា​រង្វាន់​ផ្សងសំណាង​ផ្សេងៗ តែ​វា​ថែម​ជា​ក្រដាស​មួយ​សន្លឹក​ដែល​មាន​តម្លៃ​ស្មើ ៥ ពាន់​រៀល​ផង​ដែរ ដែល​ខិត្តប័ណ្ណ​នេះ ក្រុមការងារ Sabay នឹង​ធ្វើ​ការ​ចែក​ជូន​តាម​បណ្ដា​ណិត ក៏​ដូចជា​ទី​សាធារណៈ​ផ្សេងៗ​ផង​ដែរ។

 

 

នៅ​ពេល​ដែល​ទទួល​បាន​ខិត្តប័ណ្ណ CCC 2014 ប្រិយមិត្ត​ទាំងអស់​អាច​រក្សាទុក ដើម្បី​ប្ដូរ​យក Sabay Coins ចំនួន ៥០ ដែល​មាន​តម្លៃ​ស្មើ​នឹង ៥ ពាន់​រៀល​ពី​ក្រុម​ការងារ CCC 2014 នៅ​ថ្ងៃ​ប្រកួត​ធំ​នៃ​ព្រឹត្តិការណ៍ CCC 2014 ប្រចាំ​ខេត្ត​នីមួយៗ។

 

ជា​ដំបូង ប្រិយមិត្ត​ដែល​មាន​ខិត្តប័ណ្ណ CCC 2014 ត្រូវ​បង្ហាញ​ខិត្តប័ណ្ណ​នោះ​ទៅ​កាន់​បុគ្គលិក Sabay នៅ​ទីតាំង​ណា​មួយ​ក្នុង​ចំណោម​ទីតាំង​ទាំង ៤ ខាង​ក្រោម​នេះ ដើម្បី​ប្ដូរ​យក Sticker រួច​បិទ​លើ​យានជំនិះ​របស់​ប្រិយមិត្ត ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​ក្រុម​ការងារ CCC 2014 ក្នុង​ការ​ចំណាំ ក៏​ដូចជា​ផ្ដល់​ជា​លេខ​កូដ​សម្ងាត់​សម្រាប់​បញ្ចូល Sabay Coin ជូន​ប្រិយមិត្ត​ផង​ដែរ​នៅ​ថ្ងៃ​ប្រកួត​ធំ។

 

សាខា​ភ្នំពេញ៖ អគារ​ពាណិជ្ជកម្ម BS ជាន់​ផ្ទាល់​ដី មហា​វិថី​ព្រះមុនីវង្ស កែង​ផ្លូវ​កម្ពុជាក្រោម (លេខ​ទូរសព្ទ​ទំនាក់ទំនង ០២៣ ៨៨៣ ០០០)

 

សាខា​ខេត្ត​ព្រះសីហនុ៖ ផ្ទះលេខ ១៤៥ ផ្លូវ​ឯករាជ្យ សង្កាត់ ២ ក្រុម ១៧, មណ្ឌល ១ (ទូរសព្ទ​ទំនាក់ទំនង ០៨៩ ៦៦៦ ៥៩២)

 

សាខា​ខេត្ត​បាត់ដំបង៖ ផ្ទះលេខ ៩៧ ផ្លូវ ០៣ ក្រុម ៣៥ ភូមិ ២០ ឧសភា (ទូរសព្ទ​ទំនាក់ទំនង ០៧៧ ៧៧៧ ៤១៧)

 

សាខា​ខេត្ត​សៀមរាប៖ ផ្ទះលេខ ៣៦ ផ្លូវ​ស៊ីវុត្ថា, មណ្ឌល ២, ស្រុក​ស្វាយដង្គំ (ទូរសព្ទ​ទំនាក់ទំនង ០៩២ ៦៦៦ ៩៦៧)

 

គួរ​បញ្ជាក់​ផង​ដែរ មនុស្ស​ម្នាក់ ឬ​យានជំនិះ​មួយ មាន​ឱកាស​ទទួល​បាន​តែ​លេខ​កូដ​សម្ងាត់​បញ្ចូល​យក Sabay Coin បាន​តែ​ម្ដង​ប៉ុណ្ណោះ។

 

បាន​ទាំង​ព័ត៌មាន បាន​ទាំង Sabay Coin! ពិត​ជា​ឡូយ​មែន​ខិត្តប័ណ្ណ CCC 2014 ឆ្នាំ​នេះ៕

 

បន្ត​អាន៖ ២ ថ្ងៃ​សោះ CCC កំពង់សោម​រក​បាន ៣០ ក្រុម​បាត់...

អត្ថបទ៖ ភីឆាយ

អត្ថបទថ្មី