Smart និង iOne សម្ពោធ iPhone 6/6Plus បុក​គ្នា​នៅ​ព្រឹក​នេះ

  • 2014-11-21 14:00:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹក​នេះ ក្រុមហ៊ុន Smart និង iOne នឹង​​ធ្វើ​ពិធី​​សម្ពោធ​ជា​ផ្លូវកានូវ​រ​ការ​​មក​ដល់​​របស់​ទូរសព្ទ​ iPhone 6/6Plus នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា។

 

 

ក្រុមហ៊ុន Smart បាន​​រៀបចំ​ពិធី​សម្ពោធ​នៅ​ស្នាក់ការ​ក្រុមហ៊ុន​របស់​ខ្លួន​ ​​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស។ ឯ iOne ​រៀបចំ​សម្ពោធ​​សាខា​លក់​​​នា​អាគារ​​វិមាន​ កាណាឌីយ៉ា។

 

Smart និង iOne សុទ្ធ​តែ​អះអាង​ពី​ការ​ទទួល​បាន​សិទ្ធិ​ស្រប​ច្បាប់​ពី Apple ក្នុង​ការ​ចែកចាយ​ទូរសព្ទ​ដ៏​ប្រជាប្រិយភាព​ iPhone 6/6Plus នៅ​ទីផ្សារ​​ប្រទេស​កម្ពុជា។ ​ព័ត៌មាន​ក្តៅៗ​​ជុំវិញ​​​ព្រឹត្តិការណ៍​​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​​នេះ Sabay នឹង​ផ្សាយជួន​ប្រិយមិត្ត​ជា​បន្ត​បន្ទាប់។

អត្ថបទពេញនិយម