Mekong Tigers អាច​វាយ​បក​លើ​ Pate 310 បាន​ឬ​ទេ?

  • 2014-11-21 17:02:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​លីក​បាល់​បោះ​ជើង​ទី​២​ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​រវាង​ក្រុម​ Mekong Tigers និង​ Pate 310 បា​ន​ឈាន​ចូល​មក​ដល់​​នៅ​រសៀល​ថ្ងៃ​សៅរ៍​ ចុង​សប្ដាហ៍​នេះ​ហើយ​ ដោយ​ក្រុម​ទាំង​ពីរ​នឹង​ត្រូវ​ប្រជែង​គ្នា​យក​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​នា​ដើម​ខែ​ក្រោយ។

 

ក្រោយ​បោះ​បង់​ចោល​ការ​ប្រកួត​កាល​ពី​សប្ដាហ៍​ Mekong Tigers ត្រូវ​បាន​លោក​អាជ្ញាកណ្ដាល​កាត់​សេចក្ដី​ឲ្យ​ចាញ់​ដោយ​​ស្វ័យ​ប្រវត្តិ​ ដូច្នេះ​នៅ​សប្ដាហ៍​នេះ​គេ​ត្រូវ​ការ​នូវ​ជ័យ​ជម្នះ​ចាំ​បាច់​ ដើម្បីមាន​លទ្ធភាព​អ៊ុត​មើល​នៅ​ប្រកួត​ទី​៣។ ដោយ​ឡែក ក្រុម​ Pate 310 វិញ​កាន់​តែ​មាន​ទំនុក​ចិត្ត​ខ្ពស់​ បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជម្នះន​ប្រកួ​ត​ទី​១​ ហើយ​ប្រសិន​បើ​គេ​អាច​យក​ឈ្នះ​នៅ​ប្រកួត​ទី​២​នេះ​ទៀត​ នោះ​កៅ​អី​វគ្គផ្ដាច់ព្រ័ត្រ​នឹង​ត្រូវ​ក្រុម​នេះ​កក់​យក​មុន​គេ។

 

សកម្មភាព​ប្រកួត​កាល​ពី​សប្ដាហ៍​មុន

 Mekong Tigers ដើរ​ចេញ​​ទាំង​ប្រកួត​មិន​ទាន់​ចប់

មិន​ដឹង​ថា​ Mekong Tigers ឬ​Pate 310 ទេ​ ដែល​នឹង​ធ្វើ​បាន​ល្អ​នៅ​ប្រកួត​នេះ៕

 

អត្ថបទ៖ អៀង សូទ្រី

អត្ថបទថ្មី