លេច​តម្លៃ​នៃ​ការ​វះកាត់​កែ​សម្ផស្ស​របស់​​​​​ប្រទេស​​ល្បី​​ៗ​​​​ទាំង​៧​​

  • 2014-11-21 22:58:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​វះ​កាត់​កែ​សម្ផស្ស​សឹង​តែ​លែង​និយាយ​ទៅ​ហើយ​ក្នុង​ចំណោម​តារា​ប៉ប់​របស់​កូរ៉េ​ខាង​ត្បូង​ ប៉ុន្តែ​នេះ​មិន​មាន​ន័យ​ថា​ ប្រជាជន​សាមញ្ញ​ធម្មតា​មិន​កែ​សម្ផស្ស​នោះ​ទេ។ ប្រជាជន​ច្រើន​ណាស់​ដែល​ធ្វើ​ការ​កែ​ទម្រង់​មុខ​របស់​គេ​ មាន​អ្នក​ខ្លះ​ទៅ​ដល់​ប្រទេស​ផ្សេង​ៗ​ទៀត​ផង។

 

គេហទំព័រ​ Jetsettimes​ បាន​រក​ឃើញ​ថា​ មាន​ប្រទេស​៧​ ដែល​ល្បី​ខាង​កែ​សម្ផស្ស​រហូត​ដល់​​មាន​ប្រជាជន​ពី​ប្រទេស​ដទៃ​ធ្វើ​ដំណើរ​ទៅ​វះ​កាត់​ប្ដូរ​មុខ​មាត់​ទៀត​ផង។ ប្រទេស​ទាំង​នោះ​មាន​ដូច​ជា៖

 

១) ប្រេស៊ីល៖ ជា​ប្រទេស​ជាប់​​លេខ​មួយ​ហើយ​ខាង​វះ​កាត់​កែ​សម្ផស្ស។ យុវតី​ប្រេស៊ីល​អាយុ​ត្រឹម​១៦​ឆ្នាំ​ខ្លះ​​ ធ្លាប់​វះ​កាត់​កែ​សុដន់​ម្ដង​បាត់​ទៅ​ហើយ។ គ្លីនិក​ប្រទេស​ប្រេស៊ីល​នឹង​លាក់​ការ​សម្ងាត់​ឲ្យ​ ប៉ុន្តែ​គេ​ក៏​មាន​ការ​ព្រមាន​​ជា​មុនចំពោះ​ការ​​ប្រឈម​នឹង​​​បាត់​ជីវិត​ផង​ផង​សម្រាប់​ការ​កែ​សម្ផស្ស​នេះ។ តម្លៃ​នៃ​ការ​​​វះ​កាត់​​លើក​មុខ​ឲ្យ​ខ្ពស់​គឺ​៦០០០​ដុល្លារ។

 

 

២) អ៊ីរ៉ង់៖ បើ​ឃើញ​នារី​បិទ​​ប៉ង់សឺម៉ង់​​នៅ​លើ​ច្រមុះ​ វា​គឺ​ជា​រឿង​សាមញ្ញ​ទៅ​ហើយ​សម្រាប់​គេ។ កម្មវិធី​វិជ្ជាសាស្ត្រ​របស់​អ៊ីរ៉ង់​គឺ​ល្អ​បំផុត​ដែរ​​នៅ​ក្នុង​ពិភព​លោក​នេះ​ ដូច្នេះ​ទើប​ធ្វើ​ឲ្យ​មាន​គេ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​នេះ​ ដើម្បី​វះ​កាត់​លើក​ថ្ងាស​ឲ្យ​ខ្ពស់ ចៀរ​សាច់​ក្បាល​ពោះ​ ឬ​ធ្វើ​ច្រមុះ​ឲ្យ​ស្អាត។ តម្លៃ​នៃ​ការ​វះ​កាត់​ ច្រមុះ​ប្រហែល​២០០០​ដុល្លារ​​ ចៀរ​ខ្លាញ់​ក្បាល​ពោះ​ប្រហែល​ពី​១​២០០​ដុល្លារ​ ទៅ​២៨០០​ដុល្លារ​ ខណៈ​ការ​លើក​ថ្ងាស​គឺ​ប្រហែល​៦០០០​ដុល្លារ។

 

 

៣) ថៃ៖ ជា​ប្រទេស​ល្បី​ខាង​វះ​កាត់​ប្ដូរ​ភេទ​ច្រើន​ជាង​ ប៉ុន្តែ​ក៏​មាន​ការ​វះ​កាត់​កែ​សុដន់​ វះ​កាត់​បំពង់​ករ​ ថ្ពាល់​ និង​អ្វី​ៗ​ជា​ច្រើន​ទៀត​ដែរ។ តម្លៃ​សម្រាប់​ការ​វះ​កាត់​បំពង់​ក​ គឺ​៨០០​ដុល្លារ​ ធ្វើ​ច្រមុះ​ឲ្យ​ស្រួច​២០០០​ដុល្លារ​ និង​ធ្វើ​ថ្ពាល់​ឲ្យ​ពេញ​ប្រហែល​១៤០០​ដុល្លារ។

 

 

៤) កូរ៉េ​ខាង​ត្បូង៖ ​ការ​វះ​កាត់​កែ​សម្ផស្ស​នៅ​កូរ៉េ​មិន​មែន​ជា​រឿង​រន្ធត់​ចំពោះ​អ្នក​នៅ​ទី​នោះ​ទេ​ ដោយសារ​ប្រទេស​នេះ​ក្លាយ​ជា​មជ្ឈមណ្ឌល​វះ​កាត់​កែ​សម្ផស្ស​​ល្បី​ជាង​គេ​នៅ​អាស៊ី​ ហើយ​អ្នក​ខ្លះ ​ក្រោយ​ពី​វះ​កាត់​ហើយ​គឺ​មើល​លែង​ស្គាល់​ទៀត​ផង។ សម្រាប់​តម្លៃ​ការ​នៃ​ការ​វះ​កាត់​កែ​សម្ផស្ស​ គឺ​ទាក់ទង​នឹង​ច្រមុះ​ប្រហែល​៥០០០​ដុល្លារ​ ថ្គាម​ប្រហែល​៨៩០០​ដុល្លារ​ កែ​ដៃ​ឲ្យ​តូច​​ប្រហែល​២២០០​ដុល្លារ​ និង​មាន​ការ​កែ​សម្ផស្ស​​ត្រង់​កន្លែង​ជា​ច្រើន​ទៀត។

 

 

​​​​៥) ស្វីស៖ បរទេស​មួយ​ចំនួន​ដែល​ចង់​មើល​ទៅ​ក្មេង​ជាង​វ័យ​ ឬ​ចង់​កែ​សម្ផស្ស​ក្រោយ​ជួប​ឧប្បត្តិហេតុ​ គេ​តែង​តម្រង់​ទៅ​ប្រទេស​នេះ។ វេជ្ជបណ្ឌិត​ស្វីស​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ តែង​​យក​ចិត្ត​ទុក​ដាច់​ចំពោះ​​ការ​កែ​សម្ផស្ស​ដូច​ជា​ការងារ​សិល្បៈ។ តម្លៃ​ការ​នៃ​ការ​វះ​កាត់​លើក​មុខ​ឲ្យ​ខ្ពស់​​គឺ​១៥០០០​ដុល្លារ​ ពង្រីក​សុដន់​១៣០០០​ដុល្លារ​ និង​ចៀរ​សាច់​ក្បាល​ពោះ​១៥០០០​ដុល្លារ។

៦) ប៉ូឡូញ៖ ពេល​ប្រទេស​នេះ​​ចូល​ទៅ​កាន់​​សហគមន៍​អឺរ៉ុប​បាន​ ចំនួន​ភ្ញៀវ​ទេសចរណ៍​មាន​ការ​កើន​ឡើង​មក​កាន់​ប្រទេស​នេះ​ ដើម្បី​ស្វែង​រក​ការ​វះ​កាត់​កែ​សម្ផស្ស។ តម្លៃ​នៃ​ការ​ពង្រីក​សុដន់​គឺ​៤១០០​ដុល្លារ​ កែ​ច្រមុះ​៣៥០០​ដុល្លារ​ ចៀរ​សាច់​ក្បាល​ពោះ​ប្រហែល​៣៨០០​ដុល្លារ​ និង​បន្ថែម​សាច់​កំប៉េះគូទ​៥៧០០​ដុល្លារ។

 

 

៧)​ ចិន៖ ជឿ​ ឬ​អត់​ថា​មាន​ការ​វះ​កាត់​កែ​មុខ​សម្ផស្ស​​​រហូត​ដល់​២​លាន់​ករណី​​ក្នុង​មួយ​ឆ្នាំ​ៗ​នៅ​ប្រទេស​នេះ? នេះ​ជា​រឿង​ពិត គឺ​នៅ​ចិន​​មាន​ការ​វះ​កាត់​កែ​ឆ្អឹង​ថ្ពាល់​ កែ​ភ្នែក​ឲ្យ​ធំ​ ឬ​ធ្វើ​ច្រមុះ​ឲ្យ​ស្អាត​ជា​ដើម។ ការ​វះ​កាត់​កែ​ភ្នែក​ទាំង​ពីរ​តម្លៃ​១៥០០​ដុល្លារ​ ​កែ​ថ្គាម​៩០០០​ដុល្លារ​ និង​បើ​ធ្វើ​ទាំង​ថ្គាម​ និង​ថ្ពាល់​ប្រហែល​ជា​១៥០០០​ដុល្លារ។ ប៉ុន្តែ​នៅ​ចិន​ក៏​មាន​ការ​កែ​សម្ផស្ស​មិន​ស្រប​ច្បាប់​ច្រើន​ណាស់​ដែរ៕

 

 

ប្រភព៖ jetsettimes

អត្ថបទពេញនិយម