ស្វីស​ផលិត​យន្ត​ហោះ​​​ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ​អាច​ធ្វើ​ដំណើរ​ជុំវិញ​ផែនដី

  • 2014-09-25 21:49:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​យន្តហោះ​ដើរ​ដោយ​ថាមពល​ព្រះ​អាទិត្យ​មួយ​របស់​ប្រទេស​ស្វីស​ បាន​ផលិត​យន្ត​ហោះ​​​​​​ប្រើ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​ដែល​មាន​ស្លាប​វែង​បំផុត​​មាន​ឈ្មោះ​ថា​ Solar Impulse​ ។

Solar Impulse ​ជា​យន្ត​ហោះ​ដើរ​ដោយ​ថាមពល​ព្រះ​អាទិត្យ​មាន​ទំហំ​ប៉ុន​យន្តហោះ​ Boeing 747 តែ​មាន​ទម្ងន់​ស្រាល​ប្រហាក់​ប្រហែល​រថយន្ត​ធន់​ល្មម​​។ យន្តហោះ​ដើរ​ដោយ​ថាមពល​ព្រះ​អាទិត្យ​នេះ​​អាច​ហោះ​ហើរ​លើ​អាកាស​បាន​ឥត​ឈប់​ឈរ​ទាំង​យប់​ទាំង​ថ្ងៃ​រយៈ​ពេល​៥​ថ្ងៃ ​ឬ​ក៏​អាច​ហោះ​ឆ្លង​កាត់​មហាសមុទ្រ​​បាន​ដោយ​គ្មាន​បញ្ហា​ព្រោះ​​វា​មាន​ថ្ម​សម្រាប់​ផ្ទុក​ថាមពល​។​ Solar Impulseអាច​ហោះ​លើ​អាកាស​បាន​កម្ពស់ ៨គីឡូម៉ែត្រ ​និង​មាន​ល្បឿន​ ៧២គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ​

 

កន្លង​ទៅ​​យន្ត​ហោះ​មួយ​នេះ​ធ្លាប់​បាន​ហោះ​​កាត់​សហរដ្ឋអាមេរិក​ និង​ហោះ​ពី​ប្រទេស​ស្វីស​ទៅ​កាន់​ប្រទេស​ម៉ារ៉ុក។

 

វីដេអូ៖

  http://youtu.be/k5Lz04m-xOk ​​​

​​​អាន៖ មាន​ក្ដារ​ Radinn ​ទោះ​មិន​មាន​រលក​ធំ​ៗ​​​​​​​​​ក៏​អាច​ជិះ​ក្តារ​ស្គី​លើ​ទឹក​បានដែរ

ប្រែ​សម្រួល៖​ ប៉ែត ផាន់និត​ ប្រភព៖ businessinsider
អត្ថបទពេញនិយម