ជួប​អ្នក​បើក​យន្តហោះ​ស្រី​ដំបូង​​គេ ដែល​បាន​ទម្លាក់គ្រាប់បែក​លើ​ពួក ISIS

  • 2014-09-25 22:03:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ​នេះ ​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​សម្ព័ន្ធ​មិត្ត​បាន​បើក​ការ​វាយប្រហារ​តាម​អាកាស​ទៅ​លើ​ក្រុម​អ៊ីស្លាម​ជ្រុល​និយម ISIS។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​​ក្នុង​​ចំណោម​អ្នក​បើក​យន្តហោះ​ចម្បាំង​ទម្លាក់​គ្រាប់​បែក​ទាំង​នោះ ក៏​​មាន​​ស្ត្រី​​ម្នាក់​ផង​ដែរ ដែល​មាន​ឈ្មោះ​ថា Mariam Al Mansouri។

 

ចុច​អាន៖ អាមេរិក​ និង​សម្ព័ន្ធមិត្ត​កម្ទេច​រោងចក្រ​ប្រេង​របស់​ពួក​រដ្ឋ​ឥស្លាម​ ISIS

 

 

ស្ថិត​ក្នុង​វ័យ​ត្រឹម​ ៣៥​ឆ្នាំ​ អ្នក​ស្រី​​បាន​ក្លាយ​ជា​មេបញ្ជាការ​កង​ទ័ព​អាកាស F-16 និង​ជា​​អ្នក​​ដឹកនាំ​ការ​វាយ​ប្រហារ​​ទីតាំង​នៃ​​ក្រុម​​​អ៊ីស្លាម​ជ្រុលនិយម​។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ អ្នក​ស្រី​ក៏​ជា​អ្នក​សម្របសម្រួល​ជាមួយ​ប្រទេស​បារ៉ែន ហ្សកដានី អារ៉ាប៊ីសាអ៊ូឌីត និង​កាតារ​​​ ទាក់ទង​នឹង​រឿង​វាយប្រហារ​ពួក ISIS នៅ​ជិត​ទីក្រុង Raqqa , Aleppo និង Idlib ប្រទេស​ស៊ីរី​​ផង​ដែរ។

 

ចុច​អាន៖ ៤​ សន្លឹក​បង្ហាញ​ពី​យន្ត​ហោះ​ពេញ​វាល​ខ្សាច់​នៅ​អាមេរិក

 

Al Mansouri បាន​ចូលរួម​ជាមួយ​កងកម្លាំង​អាកាស​របស់​អារ៉ាប់​​រួម​ក្នុង​ឆ្នាំ២០០៧ នៅ​ពេល​មន្ត្រី​យោធា​បាន​ប្រកាស​ថា​ពួកគេ​នឹង​ទទួល​យក​​ទាហាន​ស្រី​ទៅ​បណ្ដុះ​បណ្ដាល​នៅ​សាលា​ទ័ព​​អាកាស​ Khalifa bin Zayed។ ត្រឹម​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ អ្នកស្រី​បាន​បញ្ចេញ​ស្នាដៃ​​ជា​​ច្រើន រហូត​មាន​ការ​ទទួល​ស្គាល់​​ថា​ជា​អ្នក​បើក​យន្តហោះ​ចម្បាំង​ដ៏​ល្អ​ម្នាក់។

 

Al Mansouri កើត​នៅ​ទីក្រុង​ ​Abu Dhabi​ ជា​កូន​ម្នាក់​ក្នុង​​​គ្រួសារ​ដែល​មាន​​កូន​ប្រាំបី​នាក់។ ក្រៅ​ពី​សិក្សា​ផ្នែក​ទ័ព​អាកាស​ អ្នក​ស្រី​ក៏​​មាន​សញ្ញាប័ត្រ​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស​ផង​ដែរ៕

 

 

ប្រែ​សម្រួល៖ ទ្រី​ រ៉ាវី ប្រភព៖ Business Insider

អត្ថបទពេញនិយម