ខៀវ សានសាណា ស៊ីខ្ទង់ពាន់ដុល្លារក្នុងមួយកម្មវិធី
- 2014-11-23 17:29:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខៀវ សានសាណា ស៊ីខ្ទង់ពាន់ដុល្លារក្នុងមួយកម្មវិធី
ចន្លោះមិនឃើញ
ក្រៅពីអាជីពជាពិធីការិនីទូរទស្សន៍ MYTV អ្នកនាង ខៀវ សានសាណា មានឱកាសរកក្រៅក្នុងកម្មវិធីធំៗជាច្រើន ដូចជាសម្ពោធឡាន ជប់លៀងក្រុមហ៊ុនល្បីៗដែលមានវត្តមានតារាបរទេសចូលមកសម្ដែងនៅកម្ពុជាជាដើម។ ជុំវិញតម្លៃខ្លួននាព្រឹត្តិការណ៍ទាំងនោះ តារាស្រីពូកែវោហាសព្ទរូបនេះព្រលយឲ្យដឹងថា អ្នកនាងអាចស៊ីពីចន្លោះ ៤០០ ទៅ១៥០០ដុល្លារ អាស្រ័យទៅតាមកម្មវិធីទាំងនោះ។
សាណារៀបរាប់ឲ្យដឹងថា ប្រសិនបើកម្មវិធីធ្វើនៅរាជធានីភ្នំពេញ ហើយធ្វើតែ១ ឬ ២ម៉ោង នាងយកថ្លៃពី៤០០ទៅ៥០០ ដុល្លារ ប៉ុន្តែបើធ្វើលើសពី៣ម៉ោងគឺនាងយកថ្លៃ៧០០ ទៅ ៨០០ ដុល្លារក្នុងមួយកម្មវិធី។ ចំណែកកម្មវិធីចុះតាមខេត្ត នាងស៊ីថ្លៃជាងនេះបន្តិច អាចពី១០០០ទៅ ១៥០០ ដុល្លារ។ តែបើសិនជាកម្មវិធីនោះជាកម្មវិធីសប្បុរសធម៌វិញ ពិសេសពេលធ្វើឲ្យអង្គការ នាងចុះតម្លៃយកត្រឹមតែ ៥០% ប៉ុណ្ណោះ។
ក្រៅពីធ្វើធីការិនីឲ្យស្ថានីយទូរទស្សន៍ CTN និង MYTV ពិធីការិនីកូន២ម្នាក់នេះបានប្រាប់ថា បច្ចុប្បន្នកំពុងមមាញឹកខ្លាំងព្រោះនាងទទួលកម្មវិធីខាងក្រៅរហូតដល់ទៅ៣កម្មវិធីក្នុងមួយថ្ងៃក៏មាន។ មមាញឹកការងារនេះ មិនមែនទើបតែពេលថ្មីៗនេះទេ នាងចាប់ផ្ដើមមានទីផ្សារខ្លាំងប្រហែល ២ ទៅ ៣ ឆ្នាំមកហើយ។
តារាស្រីមាឌតូចសម្ដីធំរូបនេះមានបទពិសោធន៍ និងជំនាញត្រូវនឹងអាជីពរបស់ខ្លួនតែម្ដង ពោលគឺបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ "គ្រប់គ្រងសារព័ត៌មាន" ជាភាសាអង់គ្លេស និង ខ្មែរ នៅភូមិន្ទភ្នំពេញឆ្នាំ២០០៦។ ចំពោះបទពិសោធន៍ការងារវិញ នាងបានចូលធ្វើជា ពិធីការិនីឲ្យស្ថានីយទូរទស្សន៍CTN និង MYTV តាំងនៅរៀនឆ្នាំទី១ មកម្ល៉េះ គិតមកទល់បច្ចុប្បន្នមានរយៈពេល១១ឆ្នាំហើយ។ ខៀវ សានសាណា និយាយឲ្យដឹងទៀតថា តម្លៃខ្លួនជាពិធីការិនីដំបូងរបស់នាង គឺស៊ីថ្លៃត្រឹមតែ៧០ ទៅ ៨០ដុល្លារ ប៉ុណ្ណោះ តែបច្ចុប្បន្នវិញឡើងជាងមុនដល់ទៅជាង ១០ដងទៅហើយ៕
អានអត្ថបទ៖ ឯម រៀម គូររូបជនរងគ្រោះទូលស្លែង ដាក់លក់១ផ្ទាំង២០០០ដុល្លារ អានអត្ថបទ៖ តារាស្រីរាងស្អាតខ្មែរម្នាក់ទៀត បញ្ចេញឈុតគ្រឿងក្នុងនៅក្រៅប្រទេស អានអត្ថបទ៖ ពេជ្រ សុវណ្ណវិជ្ជរ៉ា ប្រឡូកសិល្បៈស៊ុបវិញ ក្រោយស្ងប់ស្ងាត់មួយរយៈធំ!
អត្ថបទ៖ ខុត សីហា